ភ្នំពេញ៖ បើយោងតាមលិខិតរបស់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល បានប្រកាសឲ្យបិទការជួបជុំបែបសាសនាគ្រប់ប្រភេទទាំងអស់នៅទូទាំងប្រទេស។
ការប្រកាសឲ្យបិទការជួបជុំបែបសាសនាគ្រប់ប្រភេទនៅទូទាំងប្រទេសនេះ រួមមាន សាសនាព្រះពុទ្ធ សាសនាឥស្លាម សាសនាគ្រឹស្ត និងសាសនាផ្សេងៗទៀត ហើយចាប់អនុវត្តពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះតទៅ រហូតដល់ស្ថានភាពជំងឺកូវីដមានភាពធូរស្រាល។
សូមរម្លឹកថា៖ អ្នកឆ្លងជំងឺ COVID-19 បានរកឃើញមានមនុស្សចំនួន២៤នាក់ ។ នេះបើតាមការបញ្ជាក់ដោយសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៧ ខែមីនា នេះ៕ សិលា