ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនបុរសជនជាតិថៃម្នាក់បន្ទាប់ពីបង្កហិង្សាក្នុងគ្រួសារ និងមានអាវុធខ្លីមួយដើម

ចែករំលែក៖

ស្រុកព្រៃនប់៖ បុរសជាជនជាតិថៃបានប្រពន្ធខ្មែរ ផឹកសុីស្រវឹងប្រើប្រាស់អំពើហឹង្សាក្នុងគ្រួសារ យប់ថ្ងៃ១៧.០៣.០២០ម៉ោង២រំលងអាធ្រាត បង្ករឡើងដោយជនសង្ស័យឈ្មោះ ប៊ុនម៉ា ប៊ុនមី ភេទប្រុស អាយុ៤៥ ជនជាតិថៃ មុខរបរតៃកុងទូក (បើកទូកឲ្យក្រុមហ៊ុនថៃ) ទីលំនៅបច្ចុប្បន្នភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់។
សមត្ថកិច្ចប្រាប់ថា ឃាត់ខ្លួនតាមបណ្តឹងរបស់ឈ្មោះ ជិន ឡាន់ (ប្រពន្ធ) អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ ទីលំនៅបច្ចុប្បន្នភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ។ ពាក់ព័ន្ធករណី ហិង្សាក្នុងគ្រួសារ (ដោយអាវុធខ្លីមិនស្គាល់ម៉ាក) ។
បច្ចុប្បន្នសមត្តកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្តតាមនិតិវិធីច្បាប់៕ឆ្លាម សមុទ្រ

ចែករំលែក៖