ព័ត៌មានទាន់ហេតុការណ៍៖

តាម៉ាប់មេឆ្នោតវៀតណាមនៅផ្សារការណាស៊ីធីបេីកលេងយ៉ាងរលូនដោយមិនញញេីតអាជ្ញាធរ

ចែករំលែក៖

ភ្នំពេញ ​៖​ ទីតាំងល្បែងស៊ីសងប្រភេទឆ្នោតវៀតណាមខុសច្បាប់​ ជាច្រេីនកន្លែងជុំវិញនិងក្នុងផ្សារការណាស៊ីធី សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ កំពុងបេីកលេងយ៉ាងរលូនដោយមិនទាន់ឃេីញមានអាជ្ញាធរមានសមត្ថកិច្ចចុះបង្ក្រាប។
យេីងសង្កេតឃេីញថា​ ទីតាំងខាងលេីនេះក្រុមទាំងនោះបានអង្គុយកត់កន្ទុយលេខវៀតណាមដោយបេីកចំហរមិនញញេីតកម្លាំងអាជ្ញាធរមានសមត្ថកិច្ចសូម្បីតែបន្តិចដោយសង្ស័យថាមានអ្នកធំនៅក្រោយខ្នងទេីបអាជ្ញាធរមិនហ៊ានទៅក្បែរបែបនេះ​ ដោយផ្ទុយពីគោលនយោបាយរាជរដ្ឋាពិបាល​ ភូមិឃុំមានសុវត្តិភាព។
ពលរដ្ឋបានបង្ហេីបថា​ អ្នកកាងឆ្នោតខាងលេីត្រូវបានគេស្គាល់ឈ្មោះតាម៉ាប់​ ។
ពលរដ្ឋបានបង្ហេីបទៀតថា​ ទីតាំងខាងលេីគឺចាប់បេីកលេងចាប់ពីវេលាម៉ោង១០ព្រឹករហូតទៅដល់វេលាម៉ោង៥ល្ងាច​ ដោយមានមនុស្សម្នាចូលចាក់ជាហូហែរ។
មិនត្រឹមតែប៉ុណ្ណោះក្រុមទាំងនោះបានអង្គុយកត់កន្ទុយលេខវៀតណាមដោយបេីកចំហរមិនញញេីតកម្លាំងអាជ្ញាធរមានសមត្ថកិច្ចសូម្បីតែបន្តិចដោយសង្ស័យថាមានអ្នកធំនៅក្រោយខ្នងរឺអាចលោកចៅហ្វាខណ្ឌបេីកភ្លេីងខៀវទេីបអាជ្ញាធរមិនហ៊ានទៅក្បែរបែបនេះ?

ពាក់ព័ន្ធនិងទីតាំងល្បែងខាងលេីក្រុមការងារការសែននគរវត្ត ក៏បានទាក់ទងទៅលោកហែម​ ដារិទ្ធិ​ អភិបាលនៃគណះអភិបាលខណ្ឌពោធិ៍សែនជ័យ​ តាមរយះប្រព័ន្ធសង្គមតេលេក្រាម​ លោកបានឆ្លេីយបីមាត់យ៉ាងខ្លី”ទទួលបាន”តែហូតមកដល់ពេលនេះលោកមិនបានបង្ក្រាបទីតាំងទាំងនោះទេសង្ស័យបានទទួលលាភសការះពីម្ចាស់ទីតាំងទាំងនោះ។

កន្លងមកគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញដែលដឹកនាំប្រជុំដោយលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាយ៉ាងតឹងរឹងឲ្យអាជ្ញាធរមូលដ្ឋានធ្វើការបង្ក្រាបរាល់ទីតាំង ល្បែងសុីសងគ្រប់ប្រភេទ។

តែបែរជាទីតាំងខាងលេីនេះហ៊ានបេីកលេងយ៉ាងចំហរបែបនេះដោយផ្គើននិងបទបញ្ជារបស់ឯកឧត្តមប្រធានគណះបញ្ជាការឯកភាពរាជធានីភ្នំពេញទៅវិញ។
ចាំមេីលតេីលោកហែមដារិទ្ធិ​ អភិបាលនៃគណះអភិបាលខណ្ឌពោធិ៍សែនជ័យនិងអាចបង្ក្រាបក្រុមល្បែងទាំងនេះបានដែររឺទេ​ ដេីម្បីគោរពតាមបទបញ្ជាលោកអភិបាលរជធានី៕សុខាសែនជ័យ


ចែករំលែក៖