ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីជូន ដំណឹងស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ បណ្ដាញខ្សែកាប្លិ៍អាកាសតាមបណ្ដោយផ្លូវជាតិលេខ៤ដល់ព្រុំប្រទល់ខេត្ដកណ្ដាល ទុកយៈពេលឲ្យ៤សប្ដាហ៏

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរៀបចំសណ្ដាប់ ធ្នាប់ បណ្ដាញខ្សែកាប្លិ៍អាកាសតាម បណ្ដោយផ្លូវជាតិលេខ៤ ស្ថិតនៅខណ្ឌ ពោធិ៍សែនជ័យ និងខណ្ឌកំបូល ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។

សេចក្ដីជូនដំណឹង នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ដើម្បីលើក កម្ពស់សោភណភាពរាជធានីភ្នំពេញ ឲ្យកាន់តែល្អស្រស់បំព្រងសក្ដិសម ជាបេះដូង នៃព្រះរាជណាចក្រកម្ពុជា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភ្នំពេញ និងធ្វើការរៀបចំសណ្ដាប់ធ្នាប់ បណ្ដាញខ្សែកាប្លិ៍អាកាស នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅ រហូតដល់ព្រំប្រទល់ខេត្តកណ្ដាល។
សេចក្ដីដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងបណ្ដាក្រុមហ៊ុនឯកជន ទាំងអស់ ដែលកំពុងប្រើប្រាស់បណ្ដាញ ខ្សែកាប្លិ៍អាកាស នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ខាងលើនេះ សូមប្រញាប់រួសរាន់រៀបចំរុះរើចេញខ្លួនឯង ក្នុងរយៈពេល ០៤សប្ដាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕ ដោយ៖ សំរិត


ចែករំលែក៖