ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់បុរសជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ រំលោភលើទំនុបចិត្ត

ចែករំលែក៖

ភ្នំពេញ ៖បុរសជនរងគ្រោះបានឃាត់បុរសជនសង្ស័យម្នាក់ក្នយងចំនោម២នាក់ដែល​សុំខ្ចីទូរស័ព្ទតេរកមិត្តភ័ក្រ្តហើយរត់គេចខ្លួនបាត់ស្រមោលនៅសល់តែម្នាក់និងមានថ្នាំញៀន២កញ្ចប់ថង់តូចទៀតហឹតុការនេះកើតឡើង កាលវេលាម៉ោង៨និង០០នាទីព្រឹកថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២០នៅចំណុចណាហ្គា២ តាមផ្លូវរដ្ឋសភា ស្ថិតនៅភូមិ​១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនរងគ្រោះ លីន សុភេត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបររត់កង់បីឥណ្ឌា ស្នាក់នៅផ្ទះផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យបាត់បង់សម្ភារ:ទូរស័ព្ទអាយ​ហ្វូនពណ៍ខ្មៅ១គ្រឿង ។

នគរបាលបានអោយដឹងថាជនសង្ស័យឈ្មោះ ជៀប ពេជ្រសុវណ្ណ ភេទប្រុស អាយុ២៧​ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ណាក់ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ(រត់គេចខ្លួន)ដោយមុនកើតហេតុបុរសជនសង្ស័យ២នាក់បាន​ហៅកង់បីឥណ្ឌាពីម្ដុំផ្សារដើមគរជនរងគ្រោះជិះមកណាហ្គា២លុះមកដល់ចំណុចខាង​លើ​ស្រាប់តែបុរសឈ្មោះ ណាក់បានខ្ចីទូរស័ព្ទអ្នករហងគ្រោះតេរកមិត្តភ័ក្រ្តតែខ្ចីតេរួចក៏យកទូរស័ព្ទរត់ចូលណាហ្គា២បាត់នៅសល់តែម្នាក់ឃាត់ជនសង្ស័យឈ្មោះ ជៀប ពេជ្រសុវណ្ណអោយនគរបាលចាត់ការតាមផ្លូវច្បាប់តែម្ដង ។ហើយជនសង្ស័យក្រោយពីនគរបាលសាកសួរនាំនិងឃាត់ខ្លួន២បទល្មើសរក្សាទុកថ្នាំក្រាមសថ្លាចំនួន២​កញ្ចប់​ថង់តូចសង្ស័យមានសារធាតុញៀននិងករណីមួយទៀតករណីរំលោភលើទំនុបចិត្ត​សម​គំនិតលួចទូរស័ព្ទបច្ចុប្បន្នជនសង្ស័យទាំង២នាក់ឃាត់ខ្លួនជាបណ្ដោះអាសន្នសិន ៕សហការី


ចែករំលែក៖