ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីស្នើជួយដល់អាមេរិកក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩

ចែករំលែក៖

រុស្សុី៖ បើទោះបីរុស្ស៊ីរងការដាក់ទណ្ឌកម្មពីអាមេរិក និងអ៊ឺរ៉ុប ប៉ុន្តែមេដឹកនាំរុស្ស៊ីមិនអាចឈរមើលអាមេរិក និងអឺរ៉ុបស្ថិតនៅក្នុងសភាពគ្រោះថ្នាក់ មនុស្សត្រូវស្លាប់​ រាប់រយនាក់ក្នុងមួយថ្ងៃៗនោះឡើយ។
អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអាមេរិក លោក អាណាតូលី អែនតូនូ បានបញ្ជាក់ថា ៖ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនអនុញ្ញាត អោយរុស្ស៊ីនឹងរួមដៃជាមួយអាមេរិកក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩ ជាជម្រើសល្អ។
អគ្គរដ្ឋទូតរុស្ស៊ីបានបញ្ជាក់ថា​«​វិធីសាស្ត្រ ក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩ របស់យើងមានប្រសិទ្ធភាព ដូចនៅក្នុងសង្គ្រាមប្រឆាំង កូវីដ-១៩ នៅប្រទេសចិន​ អ៊ីរ៉ង់ ហើយពេលនេះបានបញ្ជូនទៅកាន់អ៊ីតាលី រួចរាល់។ ប្រសិនបើពលរដ្ឋអាមេរិកត្រូវការនោះ​ យើងនឹង​ជួយដល់អាមេរិក យកឈ្នះក្នុងសង្គ្រាមនោះ។
អគ្គរដ្ឋទូតរុស្ស៊ី ថា៖ កូវីដ-១៩ គឺជាការគំរាមកំហែងនៅលើពិភពលោក​ ជាការប្រឈមមុខរបស់មនុស្សជាតិទាំងអស់​ ប្រទេសទាំងអស់នៅលើពិភពលោកត្រូវតែរួមសាមគ្គី ដើម្បីយកឈ្នះ​។
ពេលថ្មីនេះឧត្តមស្នងការអង្គការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ​ បានអំពាវនាវឲ្យលុបទណ្ឌកម្មទាំងអស់ ដើម្បីរួមសាមគ្គីធ្វើសង្គ្រាមប្រឆាំង កូវីដ-១៩​។ អង្គការសិទ្ធិមនុស្សក៏បានស្នើរឲ្យលុបទណ្ឌកម្ម ដល់​អ៊ីរ៉ង់ វេណេហ្ស៊ុយអេលា កូរ៉េខាងជើង គុយបា​…ជាដើម​៕ ដោយ៖ ធីរីណា

 


ចែករំលែក៖