ភ្នំពេញ៖រឿងរ៉ាវរបស់លោក នី ណាក់ ម្ចាស់ហ្វេសប៊ុក “Iman-KH” កាន់តែល្បីខ្ទរខ្ទារខ្លាំងឡើងៗ ដោយសារតែសំណេរចាក់ដោតមួយ ប្រមាថប្រជាពលរដ្ឋខ្មែរកប់ៗមាត់ថា “ចោលម្សៀតគ្មានបានការនិងជាប្រជាជនថោកទាប” គ្រាន់តែស្នើសុំសម្តេចតេជោ ហ៊ុន សែន អន្តរាគមន៍រឿងជំពាក់ប្រាក់ធនាគារ ស្របពេលផ្ទុះជំងឺកូវីដ១៩ ខណៈពលរដ្ឋខ្លះអាចនឹងគ្មានលទ្ធភាពបង់ការប្រាក់អោយធនាគារ ។
ទន្ទឹមនេះ អ្វីដែលលោក នី ណាក់ បានបង្ហោះនាពេលកន្លងមក គឺ មិនត្រឹមតែបានប្រមាថធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋខ្មែរ ប៉ុណ្ណោះ ទេ ថែមទាំងបានប្រមាថថ្នាក់ដឹកនាំកំពូលៗថែមទៀតផង ។
ជាមួយគ្នានេះ មហាជនស្ទើរគ្រប់គ្នា បានជំរុញអោយសមត្ថកិច្ចចាត់ការលោក នី ណាក់ តាមផ្លូវច្បាប់ ដោយមិនអាចអត់អោនអោយបានឡើយ ។
ទោះបីយ៉ាងណា បញ្ហានេះ លោក នី ណាក់ ក៏បានចេញលិខិតសុំទោសជាសាធារណៈ ជាបន្តបន្ទាប់ផងដែរ ៕