ភ្នំពេញ ៖ បុរសម្នាក់មានជម្លោះក្នុងវង់ផឹកស៊ីជាមួយគ្នាឈានដល់ការប្រើហឹង្សាដាក់គ្នាទៅវិញទៅមករត់ទៅប្តឹងផ្ដល់គ្នាលុះចេញពីប្តឹងវិញបុរសម្នាក់បានបេីករថយន្តម៉ាស្តា ពណ៌ត្រេអ៊ីមួយគ្រឿង បានបេីកបំបុកផ្ទះប្រជាពលរដ្ឋបណ្តាលអោយរងការខូចខាតហេីយអ្នកបេីកបរមិនព្រមឈប់ទទួលខុសត្រូវនោះទេគឺព្យាយាមបេីករត់គេចតាំងពីខណ្ឌឬស្សីកែវរហូតដល់ខណ្ឌមានជ័យ ។
ហេតុការណ៍នេះនេះបានកើតឡើងនៅវេលាម៉ោង ០១និង២៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២០ម្តុំផ្លូវរថភ្លើងសង្កាត់ទួលសង្កែ១ខណ្ឌឬស្សីកែវ ហេីយសមត្ថកិច្ចឃាត់រថយន្ដបាននៅចំនុចស្ពានទី១ទល់មុខមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតភូមិចំរេីនផលសង្កាត់បឹងទំពុន១ខណ្ឌមានជ័យ ។ រថយន្តបង្កម៉ាកម៉ាស្តាពណ៌ត្រេអ៊ីពាក់ស្លាកលេខ ខេមរៈភូមិន្ទ 02 .2.6321។
តាមប្រភព ពីបុរស ខាងម្ចាស់ផ្ទះរងការខូចខាត ម្នាក់ បានអោយដឹងថាមុនពេលកេីតហេតុពួកគាត់នឹងជនបង្កអ្នកបេីកបររថយន្តបានផឹកស៊ីជាមួយអ្នកជិតខាងហើយក៏មានភាគីខាងរថយន្តបង្កចូលរួមផងដែរលុះផឹករៀងស្រវឹងបន្តិចបានទាស់ពាក្យសម្តីគ្នាជាមួយខាងបុរសបេីករថយន្តទេីបឈានដល់ការបង្កជាហឹង្សាវាយគ្នាទៅវិញទៅមកបណ្តាលអោយមានរងរបួសបន្តិចបន្តួចហើយក៍បាននាំគ្នាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែ១ រៀងៗខ្លួន។
ប្រភពដដែលបានបន្តទៀតថាបន្ទាប់ពីដាក់ពាក្យបណ្ដឹង ហេីយដោះស្រាយគ្នាចប់សព្វគ្រប់រូបគាត់ជាម្ចាស់ផ្ទះរងគ្រោះបានត្រឡប់មកផ្ទះមុន ហើយក៍បានឈរនៅមុខផ្ទះនិយាយគ្នាលេងស្រាប់តែបុរសបង្កខាងលើបានបេីករថយន្តបំបុករះផ្ទះរបស់គាត់និងជ្រុលទៅផ្ទះឈើ១ទៀតបណ្តាលឲ្យរងការខូចខាត ម៉ូតូមួយគ្រឿងនិងម៉ូតូកង់បី១គ្រឿងនិងខូចខាតសំភារៈ នៅមុខផ្ទះ អស់ចំនួន២ផ្ទះបន្ថែម តែមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេភ្លាមៗនោះអ្នកបេីកបររថយន្តបានបេីកគេចរហូតមកដល់ មុខមន្ទីរពេទ្យរុស្ស៊ីខណ្ឌមានជ័យត្រូវសមត្ថកិច្ចដេញឃាត់រថយន្ដនិងអ្នកបេីកបរបានមកវិញ ។
ដោយឡែកបុរសជាអ្នកបេីករថយន្តបង្ករ នៅពេលដែលសមត្ថកិច្ចឃាត់ខ្លួនបានអោយដឹងថាមុនពេលកេីតហេតុរូបគាត់បានផឹកស៊ីនៅជិតផ្ទះជាមួយអ្នកជិតខាងហើយពេលនោះអ្នកដែលផឹកជាមួយគាត់បានរករឿងវាយគាត់អោយបែកក្បាលទេីបរូបគាត់បានរត់ឡើងបេីករថយន្តគេចចេញទើបជ្រុលទៅបុករះផ្ទះបងប្អូនប្រជាពលរដ្ឋបណ្តាលអោយរងការខូចខាតតែម្ដងទៅហើយមិនតែប៉ុណ្ណោះក៍មានអ្នកយកដុំថ្មគប់រថយន្ដរបស់គាត់បណ្តាលឲ្យរងការខូចខាតបន្ថែមទៀត ។
ក្រោយពេលកេីតហេតុ រថយន្ដបង្ករ រួមទាំងអ្នកបេីកបត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ឲ្យជំនាញការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយ៕ ធឿនព្រែកជ័យ