សិង្ហបុរី៖ ចាប់ពីថ្ងៃទី ២៧ខេមីនានេះ សិង្ហបុរី បានចេញច្បាប់ហាមពលរដ្ឋអង្គុយឬឈរកៀកគ្នា។ នៅតាមទីសាធារណពលរដ្ឋទាំងអស់ត្រូវរក្សាគម្លាតពីគ្នាយ៉ាងតិចបំផុត១ម៉ែត្រ បើអ្នកណាបំពានច្បាប់នេះនឹងត្រូវចាប់ដាក់គុក។ កម្លាំងទាហានបានដាក់ពង្រាយ គ្រប់ទិសទីតាមដានការអនុវត្តច្បាប់របស់ពលរដ្ឋ។
សហគមន៍អន្តរជាតិបានសរសើរដល់ដល់សិង្ហបុរី ពីវិធីសាស្ត្រក្នុងការទប់ស្កាត់ឆ្លងរាលដាល កូវីដ-១៩ កម្លាំងប៉ូលិស ទាហាន និងកាមេរ៉ាសុវត្ថិភាព តាមដាន រាល់ករណីសង្ស័យ និងអ្នកបំពានច្បាប់។ អ្នកបំពាននិងត្រូវចាប់ដាក់គុក ហើយពិន័យ១ម៉ឺនដុល្លារសិង្ហបុរីទៀតផង។ ច្បាប់នេះនឹងអនុវត្តរហូតដល់ថ្ងៃទី៣០ខែមេសា ។
រដ្ឋាភិបាល សិង្ហបុរីបានបញ្ជាក់ថា៖ នឹងមានវិធានការតឹងតែងជាងនេះប្រសិនបើ ពលរដ្ឋនៅតែបំពានច្បាប់ ទាំងឡាយ។ បច្ចុប្បន្ន នៅសិង្ហបុរីមានអ្នកឆ្លង កើនឡើងជិត៧០០នាក់ និង ស្លាប់២នាក់៕
ដោយ៖ ធីរីណា