ភ្នំពេញ៖ ក្រោយលេចពាក្យរិះគន់ច្រើនរឿងទំនាក់ទំនងស្នេហាថៅកែផលិតកម្ម កាលពីប៉ុន្មានខែមុននោះ ពេលនេះតារាសម្តែង សាឡាត់ ស្រីឡាង លេចរឿងស្នេហាថ្មីហើយ ។ ស្នេហាថ្មីនេះត្រូវបានគេស្គាល់ថា ជាស្ថាបនិកយុវជនសម្រាមលោក សាន ដារ៉ាវីត។
លេចធ្លាយរឿងស្នេហាត្រីកោណកាលពីប៉ុន្មានខែមុនោះបានធ្វើឲ្យតារាស្រី សាឡាត់ ស្រឡាង បាត់មុខពីការងារសិល្បៈជាច្រើនបន្តបន្ទាប់។ ក្រោយដំណឹងស្នេហាក្រៅឆាកជាមួយថៅកែផលិតកម្មមិនបានប៉ុន្មានផង តារាស្រីរូបនេះបានបង្ហាញទំនាក់ទំនងស្នេហាថ្មី។ ថ្មីៗនេះ មានការចាប់អារម្មណ៍ខ្លាំងផងដែរ ក្រោយពីតារាស្រីរូបនេះ បានបង្ហាញមុខគូស្នេហ៍ជាលើកដំបូង ដែលជាយុវជនគំរូមានរូបសង្ហាម្នាក់ដែលធ្លាប់លេចមុខក្នុងការដឹកនាំក្រុមការងារស្ម័គ្រចិត្តលើការប្រមូលសម្រាម ។ នាងនិងគូស្នេហ៍បានចាប់ផ្ដើមបង្ហោះរូបភាព និងវីដេអូយ៉ាងផ្អែមល្ហែមគួរអោយច្រណែនក្នុងបណ្ដាញសង្គម Instagram ។ ទោះជាយ៉ាងណាគេមិនដឹងនៅឡើយទេថាស្នេហានេះកើតឡើងចាប់តាំងពីពេលណា ហើយគេក៏នៅមិនប្រាកដដែរថាស្នេហានេះអាចនឹងស្ថិតស្ថេរឬយ៉ាងណានោះដែរ៕ដោយ វឌ្ឍនា