ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយអាមេរិកប្រកាសផ្អាកសកម្មភាពយោធាទាំងអស់ លើពិភពលោក កូរ៉េខាងជើង​បន្តបាញ់សាកល្បងមីស៊ីល

ចែករំលែក៖

កូរ៉េខាងជើង៖ នៅថ្ងៃទី​២៩ខែមីនានេះ អាមេរិកបានបញ្ជូនយន្តហោះ​ស៊ើបការណ៍​ ទៅតាមដានសកម្មភាពរបស់កូរ៉េខាងជើង ក្រោយពេលប្រទេសនេះ បានបាញ់សាកល្បងមីស៊ីលពីរគ្រាប់ចូលទៅកាន់សមុទ្រជប៉ុន​។
សារព័ត៌មាន​កូរ៉េខាងត្បូង​បានផ្សាយថា ៖ កូរ៉េខាងជើង នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បានបាញ់មីស៊ីល​២គ្រាប់​ទៅកាន់សមុទ្រចូលទៅកាន់សមុទ្រជប៉ុន ។ កូរ៉េខាងត្បូង​បានហៅ​សកម្មភាព​របស់កូរ៉េខាងជើង​ថា «មិនសមរម្យ» ដោយច្ចុប្បន្ននេះ ពិភពលោកទាំងមូល​បាននិងកំពុងវ៉ល់នឹងរឿងរាតត្បាតជំងឺកូវីដ១៩ ងើបមុខមិនរួចនោះ ។
នាយអគ្គសេនាធិការកម្លាំងចម្រុះ​កូរ៉េខាងត្បូង​បានថ្លែងថា បានពើបប្រទះ​នូវ​ការហោះហើរ​ប្រព័ន្ធមីស៊ីល​របស់កូរ៉េខាងជើង​​ចេញពី​ទីក្រុងមាត់សមុទ្រ Wonsan ទៅកាន់ដែនសមុទ្រ​​រវាង​ឧបទ្វីបកូរ៉េ ហើយនិងជប៉ុន​កាលពីព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមីនា ។
នៅក្នុងសេចក្តីថ្លែងការណ៍​ នាយអគ្គសេនាធិការចម្រុងកងទ័ព​កូរ៉េខាងត្បូង​បញ្ជាក់ថា មីស៊ីល​នោះ​ហោះ​បានរយៈចម្ងាយ​២៣០​គីឡូម៉ែត្រ ក្នុងកម្ពស់​៣០គីឡូម៉ែត្រ ។ ជំនាញការ​របស់កូរ៉េខាងត្បូង​បាននិងកំពុងវិភាគ​ស៊ីជម្រៅ​បន្ថែមទៀត​ពាក់ព័ន្ធ​ការបាញ់សាកល្បង​មីស៊ីលរបស់កូរ៉េខាងជើង​នាពេលចុងក្រោយបំផុតនេះ ។
កាលពីសប្តាហ៍កន្លងទៅថ្មីៗនេះ កូរ៉េខាងជើង​បានសាកល្បងប្រព័ន្ធមីស៊ីល ហើយនិងកាំភ្លើងធំ នៅក្នុងអ្វីដែល​គេមើលឃើញថា ហាក់ដូចជាការខិតខំអភិវឌ្ឍ​ឲ្យកាន់តែប្រសើរ​ឡើងថែមទៀត សមត្ថភាព​យោធា​របស់ខ្លួន ចំពេលដែល​កំពុងតែជាប់គាំង​កិច្ចពិភាក្សា​រំសាយអាវុធនុយក្លេអ៊ែរ​ជាមួយសហរដ្ឋអាមេរិក​នោះ ៕ ដោយ៖ ធីរីណា


ចែករំលែក៖