ព័ត៌មានទាន់ហេតុការណ៍៖

​រាជបុត្រី អេស្បាញ​សោយទិវង្គត់ ដោយឆ្លងកូវីដ-១៩

ចែករំលែក៖

អេស្បាញ៖ រាជបុត្រីអេស្បាញ​ ព្រះនាង Maria Teresa ព្រះជន ​៨៦ វស្សា​បានចូលទិវង្គត់ ដោយសារតែឆ្លងកូវីដ-១៩​កាលពីថ្ងៃទី ២៦ខែមីនា។ ព្រះនាង Maria Teresa ស្ថិនៅក្នុងត្រកូលរាជវង្ស​ Bourbon-Parma ​។ ព្រះអានុច គឺព្រះអង្គម្ចាស់​Sixtus Henry បានបញ្ជាក់ពីព័ត៌មានចូលទិវង្គត់ របស់ព្រះរៀមផងដែរ។ មកទល់ពេលនេះ អេស្បាញ មានអ្នកស្លាប់ ដោយកូវីដ-១៩ កើនឡើងដល់​ជាង​៥៨០០នាក់ និងឆ្លងរាលដាលដល់ពលរដ្ឋ​ជាង​៧២ពាន់នាក់​។
ព្រះ​នាង Maria Teresa ប្រសូត្រនៅទីក្រុងប៉ារីស ប្រទេសបារាំង​កាលពីថ្ងៃ ទី​២៨ ខែកក្កដា ឆ្នាំ​១៩៣៣ ។​ព្រះបិតា គឺព្រះរាជបុត្រ ​Xavier ​​និងព្រះមាតា​ជារាជបុត្រី​ Carlist ​របស់ស្តេចអេស្បាញ។
កាលពីថ្ងៃទី ២៨ ខែមីនា​ អេស្បាញបានប្រកាសអាសន្ន​ ដោយចាត់វិធានការតឹងតែងបំផុត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសដ៏កាចសហាវនេះ។ អេស្បាញជាប្រទេសឈរលំដាប់ទីពីរពីចំនួនអ្នកឆ្លងនិងស្លាប់ច្រើនជាងគេបន្ទាប់ពីអ៊ីតាលី៕


ចែករំលែក៖