ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងកិច្ចប្រជុំសភាដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល

ចែករំលែក៖

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៧កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសភា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបថា កាលពីថ្ងៃទី២៧ ខែមីនា គណៈអចិន្ត្រៃយ៍នៃរដ្ឋសភា ក៏បានសម្រេចលើកយកសំណើរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី​ មកបើកកិច្ចពិភាក្សា និងសម្រេចក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពេញអង្គនៃរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មាននៅវិមានរដ្ឋសភាផងដែរ៕ដោយ៖ សុខ ខេមរា


ចែករំលែក៖