ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់ឈើរបស់ឈ្មួញ ចាន់ ម៉េង​ហាំង នៅកណ្តាលទន្លេមេគង្គ ខេត្ត​ក្រចេះ

ចែករំលែក៖

 

 ខេត្តក្រចេះ៖ កម្លាំងកងរាជអាវុធហត្ថ បានចេញប្រតិបត្តិការ បង្ក្រាបឈើអាររួច ជាច្រើនម៉ែត្រគូប ដឹកតាមទូកនៅទន្លេ មេគ​ង្គ ក្នុងស្រុកសម្បូណ៌ ខេត្តក្រចេះ ដែ​ល គេដឹងថា ឈើនោះជារបស់ឈ្មួញឈ្មោះ ចាន់ ម៉េងហាំង ហៅចាន់ ដែលសព្វថ្ងៃជា ឈ្មួញឈើតែម្នាក់គត់នៅខេត្តក្រចេះ។ ប្រតិ​បត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង​១១ ថ្ងៃអាទិត្យ ៦កើត ខែចេត្រ ឆ្នាំកុរ ឯកស័​ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែ​មីនា ឆ្នាំ២០២០ ដោយកម្លាំងកង រាជអាវុធ​ហត្ថខេត្តក្រចេះ។ បើតាមសេចក្តីរាយការណ៍បានឲ្យដឹង ថា ឈើនោះត្រូវបានឈ្មួញដឹកចេញពីភូមិ រមួល និងភូមិអាចេន ស្ថិតក្នុងតំបន់ព្រៃឡង់ ក្នុងស្រុកសម្បូណ៌ ខេត្តក្រចេះ។ ឈ្មួញ​ឈ្មោះ ចាន់ ម៉េងហាំង ដឹកឈើទាំងតាមផ្លូវ​គោ​ក និងផ្លូវទឹក យកទៅលក់នៅខេត្ត​ត្បូង​ឃ្មុំ និងខេត្តព្រៃវែង។ ជាក់ស្តែងទូកដឹកឈើ ខាងលើ បានធ្វើចរាចរណ៍ជាញឹកញាប់ ប៉ុន្តែនៅថ្ងៃកើតហេតុនោះ ដោយសារតែ ទូកដឹកឈើជាប់កឿង នៅកណ្តាលទន្លេ មេគង្គតាំងពីម៉ោង៨ និង៣០នាទីយប់ថ្ងៃទី​២៨ ខែមីនា រហូតដល់ម៉ោង៩ព្រឹកថ្ងៃទី ២៩ ខែមីនា គឺពុំមានសមត្ថកិច្ចណា​ ជា ពិសេសមេព្រៃថ្មគ្រែ ដែលមានទីស្នាក់ការ នៅមាត់ទន្លេនោះ ចាត់វិធានការបង្ក្រាបន​ោះ ឡើយ។ ដោយសារតែមានអ្នកកាសែតសួរនាំ ច្រើនពេក ទើបកម្លាំងកងរាជអាវុធហត្ថ ខេត្តក្រចេះ ចុះទៅចាប់ឈើរបស់ឈ្មួញ ចាន់ ម៉េងហាំង ដែលកឿងនៅកណ្តាល ទន្លេនោះ នាវេលាម៉ោង១១ព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០។ លោក អឹុម ចិត្រា មេបញ្ជាការកងរាជ អាវុធហត្ថ ស្រុកចិត្របុរី បានឲ្យដឹងថា កម្លាំ​ងកងរាជអាវុធហត្ថ សហការជាមួយ​ រដ្ឋបាលព្រៃឈើថ្មគ្រែ ចុះបង្ក្រាបទូកដឹក ឈើមួយគ្រឿង ដែលផ្ទុកឈើអារ ប្រភេទ ឈើក្រហមជាច្រើនម៉ែត្រគូប ប្រគល់ឲ្យ មេព្រៃថ្មគ្រែ ចាត់ចែងបន្ត។ លោក បាន បន្តថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបពួក ឈ្មួញដឹកឈើ ដែលធ្វើសកម្មភាពល្មើស ច្បាប់ទាំងកណ្តាលថ្ងៃ។ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ឈ្មួញ ចាន់ ម៉េងហាំង ជាអ្នករកស៊ីឈើធំ មួយនៅខេត្តក្រចេះ។ កាលពីមុនលោក ជា​អ្នករកស៊ីឈើនៅឯខេត្តស្ទឹងត្រែង។ បច្ចុប្បន្នមករស់នៅក្នុងសង្កាត់ក្រគរ ក្រុង ក្រចេះ។ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុង ខេត្តក្រចេះត្រូវគេអះអាងថា បានទទួល លាភសក្ការ ផលប្រយោជន៍ ពីលោក ចាន់ ម៉េងហាំងនោះ គ្រប់ស្ថាប័ន។ រីឯការចាប់ ឈើលើទូក កាលពីថ្ងៃទី២៩ ខែមីនានោះ ក៏ព្រោះតែដោយ​សារទូកដឹកឈើនោះ​កឿ​ង នៅកណ្តាលទន្លេ ដែលប្រជាពលរដ្ឋសុទ្ធ តែមើលឃើញទាំងអស់គ្នា ដូច្នេះបើមិន បង្ក្រាប​ទេ វាហាក់ដូចជាអាក្រក់មើល​ពេក​។ ជាក់ស្តែង នៅមុខទូកដឹកឈើកឿង​នោះ គឺជាស្នាក់ការរដ្ឋបាលព្រៃឈើថ្មគ្រែ។ គេ ខ្សឹបខ្សៀវគ្នាថា ពួកមេព្រៃនៅថ្មគ្រែ ទទួល បានផលប្រយោជន៍ច្រើនណាស់​ម​ើល​ទៅ ពីឈ្មួញ ចាន់​ ម៉េងហាំងនេះ។ បើ​តាម​ប្រជាពលរដ្ឋ និងអ្នករកស៊ីនៅក្រុង​ក្រចេះបាន អះអាងថា ឈ្មួញ ចាន់ ម៉េង ហ​ាំង ជះលុយយ៉ាងច្រើន សម្បើម ទើប​អាច​ឈរជើងក្នុងរបររកស៊ី ខុសច្បាប់នេះបានរឹងមាំយូរអង្វែងជាងគេ នៅខេត្តក្រចេះ៕ ហេង នរិន្ទ្រ


ចែករំលែក៖