ភ្នំពេញ៖ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវព្រះមេគណ ព្រះគ្រូអនុគណ និងសហការី ទាំង២៥ដឹកនាំចលនាមនុស្សធម៌ចុះពិនិត្យសួរសុខទុក្ខដើម្បីចែករំលែក ថវិកា ស្បៀងអាហារនិងគ្រឿងឧបភោគ បរិភោគចាំបាច់នានាដល់វត្តអារាម និងប្រជាពលរដ្ឋតាមជនបទដាច់ស្រយាលដែលកំពុងជួបការលំបាក និងខ្វះខាត ក្នុងរាជធានី ខែត្តរបស់ខ្លួន ។
នេះបើតាមសេចក្តីប្រកាសរបស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជាស្តីពីការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩៕ សហការី