ព័ត៌មានទាន់ហេតុការណ៍៖

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីថ្មី បានអញ្ជើញមកធ្វើសច្ចាប្រណិធានក្នុងព្រះបរមរាជវាំង

ចែករំលែក៖

ភ្នំពេញ៖ ឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាដែលទើបបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភាតែងតាំងជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញមកធ្វើសច្ចាប្រណិធានក្នុងព្រះបរមរាជវាំង ក្រោមព្រះវត្តមានសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីទេព វង្ស និង សម្តេចព្រះសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី និង វត្តមានសម្តេចចៅហ្វាវាំង គង់ សំអុល ព្រះរាជតំណាងដ៍ខ្ពស់ខ្ពស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនោះរួមមាន៖ ១/តែងតាំងទេសរដ្ឋមន្ត្រី៖

១-ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ជាទេសរដ្ឋមន្ត្រី
២-ឯកឧត្តម ហុឹម ឆែម ជាទេសរដ្ឋមន្ត្រី(ទទួលបន្ទុកបេសកកម្មពិសេស(
៣-ឯកឧត្តម អង្គ វង្សវឌ្ឍានា ជាទេសរដ្ឋមន្ត្រី(ទទួលបន្ទុកបេសកកម្មពិសេស)
៤-ឯកឧត្តម ត្រាំ អុីវតឹក ជាទេសរដ្ឋមន្ត្រី(ទទួលបន្ទុកបេសកកម្មពិសេស)
៥-ឯកឧត្តម ពេជ្រ ប៊ុនធិន ជាទេសរដ្ឋមន្ត្រី(ទទួលបន្ទុកបេសកកម្មពិសេស)

២/កែសម្រួល និងតែងតាំងសមាសភាពរដ្ឋមន្ត្រី៖

១-ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីក្រសួងឧស្សហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
២-ឯកឧត្តម កើត រិទ្ធ ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌
៣-ឯកឧត្តម ជា វ៉ាន់ដេត ជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
៤-ឯកឧត្តម ព្រំ សុខា ជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ
៥-ឯកឧត្តម ឈិត សុខុន ជារដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា៕ដោយ៖ សុខខេមរា


ចែករំលែក៖