ខណៈដែលការប្រកួតបាល់ទាត់នៅបណ្តាលប្រទេសក្នុងទ្វីបអឺរ៉ុប និងស្ទើរពាសពេញពិភពលោក ផ្អាក់ការប្រកួតរបស់ខ្លួនដោយសារតែការរីករាលដាលនៃវីរុសកូរ៉ូណា កម្មវិធីប្រកួតបាល់ទាត់ក្នុងប្រទេសបេឡារ៉ូនៅតែបន្តធម្មតា។
បើនិយាយពីការប្រកួតបាល់ទាត់បេឡារ៉ូស Premier League ពុំសូវមានអ្នកណាស្គាល់ឬចាប់អារម្មណ៏ឡើយ នៅក្នុងពេលវេលាធម្មតា ប៉ុន្តែពេលនេះ បេឡារ៉ូគឺជាកន្លែងតែមួយគាត់នៅអឺរ៉ុបដែលមានការប្រកួតបាល់ទាត់ហើយទទួលបានការចាប់អារម្មណ៏យ៉ាងខ្លាំងទៅវិញ។
កាលពីសប្តាហ៏មុន មានការប្រកួតចំនួន៦គូរ ហើយក៏មានការប្រកួតធំរវាងក្លិបFC Minskនិង Dinamo Minsk ដោយមានអ្នកទស្សនាជាង៣០០០នាក់។
ប្រទេសបេឡារ៉ូមានប្រជាជន9,5លាននាក់ មានករណីឆ្លង Covid 19 ក្រោម១០០ករណីហើយពុំទាន់មានអ្នកស្លាប់ដោយសារវីរុសនេះនៅឡើយទេ។ ខណៈដែលមានការដាក់ឲ្យនៅដោយឡែកនិងបិទព្រំដែនពីបណ្តាលប្រទេសនៅអឺរ៉ុ លោក Alexander Lukashenko ប្រធានាធិបតីរបស់ប្រទេសបេឡារ៉ូ ហាក់ពុំមានការព្រួយបារម្មណ៏អ្វីឡើយ ថែមទាំងប្រាប់ឲ្យប្រជាជនខ្លួន ផឹកស្រាVodkaដើម្បីប្រឆាំងនឹងជំងឺកូរ៉ូណាទៅវិញ៕