ភ្នំពេញ៖ ថ្មីៗតារាសម្តែង និងកំប្លែង ប៉ុបពី ត្រូវបានអ្នករួមអាជីពបង្ហើបថា បានបែកបាកគូស្នេហ៍ប្រុសក្មេងចុងក្រោយនោះជាស្ថាពរហើយ ក្រោយពីជម្លោះរបស់ពួកគេមិនអាចផ្សះផ្សារបាន។ អតីតគូស្នេហ៍នាងគឺលោក ប៊ីលី បានចោទប្រកាន់ទៅនឹងពាក្យរិះគន់មកលើលោក ហើយបញ្ចេញរឿងខ្លះថា ការបែកមកពីប៉ុបពីជាគូស្នេហ៍លួចផិតក្បត់ខ្លួនប៉ុណ្ណោះ។
រយៈពេលជិត៣ឆ្នាំហើយដែលតារាសម្តែងកែភេទកញ្ញា ប៉ុបពី បានប្រកាសចំណងស្នេហ៍ដោយចំហរជាមួយបុរសជាសង្សារឈ្មោះ ប៊ីលី មានមុខរបរជាមេចុងភៅ។ ដើមឡើយស្នេហានេះមានភាពផ្អែមល្ហែមខ្លាំងប៉ុន្តែពេលនេះស្នេហានេះបានដល់ទីបញ្ចប់ហើយ ។ តាមការផ្សាយផ្ទាល់(Live) វីដេអូលើបណ្តាញសង្គម Facebook នៅពីមុខលោកតាដំបងក្រញូងនៃខេត្តបាត់ដំបង លោក ប៊ីលី បានទម្លាយថា រឿងរ៉ាវស្នេហ៍បែកបាក់ក្រោយពីមានអ្នកទីបី ពិសេសក្រោយពេលដែលលោកបាត់បង់ការងារនិងអស់តម្លៃ។ លោកថាលោមិនបានក្បត់ប៉ុបពីដូចការចោទប្រកាន់ទេ ហើយលោកថែមទាំងស្បថនៅពីមុខលោកតាដំបងក្រញូងដែរថាប្រសិនបើលោកធ្លាប់ក្បត់នាងដូចការចោទមែនសូមឲ្យលោកតាដំបងក្រញូងវាយបំបាក់កលោកចុះ។ លោកបន្តថា លោកពិតជាស្មោះនឹងអតីតគូស្នេហ៍ ប៉ុន្តែគូស្នេហ៍ទេដែលធ្វើឲ្យលោកខូចចិត្ត រួមមានកៀកកើយជាមួយអ្នកផ្សេងនៅចំពោះមុខ ហើយបោះបង់លោកចោលនៅពេលដែលលោកបាត់បង់ការងារជាចុងភៅ។ ការបញ្ជាក់នេះលោកថាជាលើកចុងក្រោយហើយលោកក៏មិនឈ្លោះគ្នាជាមួយមនុស្សស្រីដែរ នាំឲ្យអស់តម្លៃ ។ លោកថាការបញ្ជាក់នេះគឺក្រោយពេលដែលលោករងការចោទប្រកាន់ពីអ្នកជិតដិតអតីតសង្សារបានចោទប្រកាន់ថាលោកបានផិតក្បត់មានថ្មី ហើយពេលនេះលោកបញ្ជាក់ជាលើកចុងក្រោយនៅមុខលោកតាដំបងក្រញូងតែម្តង។
នៅមិនទាន់អាចស្វែងរកការបញ្ជាក់ពី កញ្ញា ប៉ុបពីបាននៅឡើយទេ ជុំវិញការចោទប្រកាន់នេះ។
គួរបញ្ជាក់ដែរថា ប៉ុបពីបានក្លាយជាតារាភេទទី៣ដំបូងគេនៅកម្ពុជាដែលបានសម្រេចចិត្តកែភេទ ហើយនាងក៏ធ្លាប់បង្ហាញស្នេហ៍ដោយបើកចំហរជាមួយបុរសស្រស់សង្ហាមួយចំនួនថែមទៀតផង។ ប៉ុបពីធ្លាប់លើកឡើងថាមានបុរសជាសង្សារមួយចំនួនបានចូលមកជីវិតនាងដើម្បីតែជាការលេងសើចប៉ុណ្ណោះ ។ នាងធ្លាប់លើកឡើងដែរថា កន្លងមកនាងបានបដិសេធស្នេហ៍បុរសជាច្រើន ព្រោះតែបុរស ខ្លះមានចំណងត្រឹមតែចង់ស្គាល់ ខ្លួនប្រាណដែលកែច្នៃរបស់នាងប៉ុណ្ណោះ៕
ដោយ វឌ្ឍនា