ព័ត៌មានទាន់ហេតុការណ៍៖

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញប្រកាសចូលកាន់តំណែងជាផ្លូវការ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ថ្មី

ចែករំលែក៖

ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាតំណាងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជើញប្រកាសចូលកាន់តំណែងជាផ្លូវការ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ថ្មី ដោយលោក ជា វ៉ាន់ដេត ជំនួស លោកត្រាំ អ៉ីវតឹក។ ខណៈលោកត្រាំ អ៉ីវតឹក ទទួលដំណែងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស៕

ដោយ៖ សិលា

 


ចែករំលែក៖