ព័ត៌មានទាន់ហេតុការណ៍៖

ជម្លោះហែកហួរ សំ ប៉ូលីដា និងព្រីម មន្ថា គឺជាករណីដំបូងក្រោយការស្នើរបស់សម្តេចតេជោឲ្យសិល្បករឈប់ជេរគ្នា

ចែករំលែក៖

ភ្នំពេញ៖ រឿងរ៉ាវចោទប្រកាន់ហែកហួរគ្នាធ្ងន់ៗរវាង តារាសម្តែងព្រីម មន្ថា និងតារាចម្រៀងជើងចាស់ សំប៉ូលីដា បានផ្ទុះឡើងក្រោយ អ្នកនាងសំប៉ូលីដា កើតទុក្ខមិនសុខចិត្តព្រោះតែរងការចោទថាបានលួចកាបូបម៉ាកល្បីមួយរបស់អ្នកនាង ព្រីមមន្ថា។ ករណីហែកកេរគ្នាបែកអូហូរស្ទឹងនេះគឺជាករណីដំបូងហើយបន្ទាប់ពីការស្នើរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាស្នើឲ្យសិល្បករជេរគ្នាតាមហ្វេសប៊ុក។

សម្តេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន កាលពីថ្ងៃទី៣ ខែមីនាឆ្នាំ២០២០ ក្នុងកម្មវិធីអបអរសាទរទិវាវប្បធម៌ជាតិ លើកទី២២ និងពិធីសំណេះសំណាលពិសាអាហារសាមគ្គី រវាងប្រមុខរាជរដ្ឋាភិបាល និងសិល្បករ សិល្បការិនី ក្រោបប្រធានបទ យុវវជនដើម្បីវប្បធម៌ជាតិដែលរៀបចំនៅកោះពេជ្រ។សម្តេច មានប្រសាសន៍ស្នើសុំឲ្យសិល្បករសិល្បៈការិនី ២ចំណុច គឺទី១. កុំបង្ហាញភាពស៊ិចស៊ីហួសហេតុពេក និងទី២. កុំឈ្លោះគ្នាជេរគ្នាតាមហ្វេសប៊ុក។ សម្តេចហ៊ុន សែន បញ្ជាក់ថាការបង្ហាញភាពសិចស៊ីជ្រុលពេក នាំឲ្យប៉ះពាល់ដល់ដល់តម្លៃវប្បធម៌និងបង្ហាញពីកេរ្ដិ៍ខ្មាស ពិសេសគឺតារាស្រីៗតែម្ដង។ ចំណែកការឈ្លោះគ្នាតាមហ្វេសប៊ុក សម្តេចថា គឺមិនសមទាល់តែសោះសម្រាប់សិល្បករសិល្បៈការិនី ព្រោះពួកគេជាមនុស្សរបស់មហាជន ជាបុគ្គលសាធារណៈ ហេតុនេះហើយ សម្តេចសុំអង្វករសូមកុំឲ្យសិល្បករទាំងអស់ឈ្លោះគ្នាតាមហ្វេសប៊ុកទៀត ហើយបើមានរឿងអី គួររកដំណោះស្រាយនិយាយគ្នាតាមទូរស័ព្ទ ឬជួបគ្នាផ្ទាល់តែម្ដងទៅ។

កាលពីរសៀលថ្ងៃទី១ ខែមេសា តារាកំប្លែងមាត់ឆៅ អ្នកនាង សំប៉ូលីដា បានព្រលះអតីតមិត្តរួមអាជីពម្នាក់ដែលនាងមិនបានបញ្ចេញឈ្មោះចំៗនោះទេ។ នៅក្នុងវីដេអូឡាយរយៈពេលជិត១ម៉ោងរបស់អ្នកនាង សំប៉ូ លីដា បានបង្ហាញថា រូបនាងត្រូវបាននារីម្នាក់ ចោទថានាងលួចកាបូបដៃដែលមានតម្លៃ៦០០ដុល្លារ។ ប៉ុន្តែអ្នកនាង សំប៉ូ លីដាបានបដិសេធទាំងស្រុង ហើយបានបន្តជេរប្រមាថចំៗទៅគូជម្លោះ។

ទោះជាយ៉ាងណាអ្នកដែលបានឃើញការបញ្ចេញកំហឹងរបស់នាងស្នើឲ្យអ្នកនាងសំប៉ូ លីដា បន្ថយកំហឹងដោយងាកមករកដំណោះស្រាយដោយសន្តិវិធី ឬផ្លូវច្បាប់។

អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគម​សិល្បករ​ខ្មែរ ស្នើ​ឲ្យ​តារា​កំប្លែង អ្នកនាង សំ ប៉ូលីដា និងដៃគូរជម្លោះ បញ្ឈប់​សកម្មភាព​ជេរ​បញ្ចោរ និង​ហែកហួរ​គ្នា​តាម​បណ្ដាញសង្គមហ្វេស​ប៊ុក​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​អ្នក​សិល្បៈ។

ប្រធាន​សមាគម រូបនេះលើកឡើងថាកន្លង​មក​គេ​មិន​សូវ​ឲ្យ​តម្លៃ​អ្នក​សិល្បៈ​ដែល​មើល​ងាយ​អ្នក​សិល្បៈ​ដូច​គ្នា ហើយ​បើ​យើង​បង្ហាញ​ពី​ទង្វើ​ហ្នឹង​ទៀត រឹត​តែ​ធ្វើ​ឲ្យ​គេ​មើល​ងាយ។ អីចឹង​វា​នឹង​ប៉ះពាល់​ដល់​អ្នក​សិល្បៈ​ដ៏ទៃ​ទៀត​ដែល​គេ​ពុំ​ដែល​មាន​ទង្វើ​បែប​នេះ៕ ដោយ វឌ្ឍនា


ចែករំលែក៖