ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម៖ ជនសង្ស័យ 2នាក់បានដកកាំភ្លើងខ្លីពីចង្កេះបាញ់ពីរគ្រាប់ភ្ជុចដីតែភ្លាតទៅត្រូវអ្នកដំណើរម្នាក់រងរបួស

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ 2នាក់បានប្រើកាំភ្លើងខ្លីដកពីចង្កេះបាញ់ទៅនិងថ្នល់ហើយភ្លាតត្រូវចំបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវរងរបួសត្រូវបានគេហៅរថយន្តសង្គ្រោះដឹកយកទៅមុនី្ទពេទ្យ មិត្តខ្មែរ សូវៀត ផងដែរ ។ក្រោយកើតហេតុ ជនសង្ស័យ 2នាក់បានជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្ដង ករណីខាងលើមិនដឹងថាមានទំនាស់រឿងអ្វីដែរ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង 7 យប់ថ្ងៃទី 8 ខែមេសាឆ្នាំ 2020 នៅតាមបណ្ដោយផ្លូវលេខ 199 ក្នុងសង្កាត់ទួលស្វាយព្រៃ1 ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងចុះទៅដល់កន្លែងកើតហេតុកំពុងតែត្រួតពិនិត្យកន្លែងកើតហេតុនឹងស្រាវជ្រាវរកមុខក្រុមជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ ដោយ៖ស រស្មី


ចែករំលែក៖