ក្លិប Real Madrid បានដាក់ឆន្ទៈរួចជាស្រេច លើទីផ្សារដោះដូរដោយនៅឆ្នាំ ២០២០ នេះ នឹងនាំយកខ្សែប្រយុទ្ធវ័យក្មេងទាំងពីរគឺ ErlingHaaland និង Kylian Mbappe ឲ្យបាននៅឆ្នាំ២០២១ខាងមុខ។ នេះតាមរបាយការណ៍ពីសារព័ត៌មាន Marca បានចុះផ្សាយ។
សារព័ត៌មានដដែលបានបន្តថា Haaland នឹងត្រូវយកមកជំនួយជាចាំបាច់នៅប្រព័ន្ធប្រយុទ្ធកណ្តាល ដែលជំនាញរបស់គេគឺការរកគ្រាប់បាល់។ រីឯ Mbappe នៅប្រយុទ្ធអាចលេងតំណែងមួយណាក៏បាន បែបនេះមិនជាបញ្ហាបារម្ភការជាន់ Role គ្នានោះឡើយ។
មូលហេតុដែលឆ្នាំនេះមិនទាន់ដល់វេន Mbappe ក៏ដោយសារតែកត្តាផ្នែកហិរញ្ញវត្ថុដែលគ្រប់ក្លឹបទាំងអស់បានរងភាពញាំញីជាខ្លាំងដោយសារវីរុសកូរ៉ូណា។
ទំហំនៃចំណាយលើកីឡាករ Haaland ដែលក្លិបអាល្លឺម៉ង់ Dortmund ទើបយកបាន គឺ Real Madrid អាចនឹងចាយខ្ទង់៧៥ លានអឺរ៉ូ។ ចំណែកខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំង Mbappe អាចត្រូវចំណាយប្រហែល២០០ លានអឺរ៉ូ ឬប្រែប្រួលជាងនេះប្រសិនបើវិបត្តិកូរ៉ូណាត្រូវបានបញ្ចប់នៅពេលខាងមុខ ៕
ដោយ៖ភារៈ