ព័ត៌មានទាន់ហេតុការណ៍៖

លោក Luiz Felipe Scloari ចង់ត្រឡប់ទៅធ្វើជាគ្រូបង្វឹកនៅទ្វីបអាស៊ីវិញ

ចែករំលែក៖

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលលោក Luiz Felipe Scloariបានបញ្ជាក់យ៉ាងច្បាស់ថា លោកកំពុងពិចារណាក្នុងការ ចាប់យកការងារជាគ្រូបង្វឹកនៅតំបន់អាស៊ីម្តងទៀតហើយកំពុងមាន សំណើរជាច្រើននៅលើតុរួចជាស្រេចហើយផងដែរ

លោក Scolari ធ្លាប់បានបញ្ជាក់ថា មានសំណើរពីក្លិបយ៉ាងហោចណាស់៣ ឬ៤ពីប្រទេស ក្នុងតំបន់មជ្ឈឹមបូព៍ាក្នុងចំណោមសំណើរទាំងអស់ហើយលោកបន្តថាមិនទាន់បានសម្រេចចិត្តណាមួយនៅឡើយ ប៉ុន្តែលោកនឹងប្រកាសចុងក្រោយយ៉ាងហោចណាស់ក្នុងរយៈពេលកន្លះឬមួយខែទៀត

បុរសវ័យ៧១ឆ្នាំរូបនេះមិនបានធ្វើអ្វីឡើយ ចាប់តាំងតែពីបញ្ចប់ការងាររបស់ខ្លួនតាំង តែពីខែកញ្ញា លោកត្រូវបានក្លិបប្រេស៊ីល Palmeiras បណ្តេញចេញពីក្លិបក្រោយធ្វើការនៅទីនេះបានតែ៩ខែ និងបានជួយក្លិបនេះលើកពានរង្វាន់កំពូលប្រេស៊ីល Brazilian Series A ផងដែរក្នុងអំឡុងពេលនោះ ៕ដោយ៖ភារៈ


ចែករំលែក៖