ខេត្តក្រចេះ: ឈ្មួញឆ្លៀតឱកាសដឹកជញ្ជូនឈើជាមុខរបរចាស់ ខណ:សមត្ថកិច្ចអាជ្ញាធរ នឹងមន្ត្រីពាក់ព័ន្ធរួមគ្នាទប់ស្កាត់ការរីករាល នូវមេរោគកូវីដ ១៩ ដែលរាជរដ្ឋាភិបាល មន្ត្រីគ្រប់ក្រសួង នឹងអាជ្ញាធរមន្ត្រីថ្នាក់ជាតិ រួមទាំងប្រជាពលរដ្ឋទូទាំងប្រទេស កំពុងចូលរួមអនុវត្តន៍ នៅការ ជួបជុំនៅទីប្រជុំជន មានមនុស្សច្រើន អនាម័យលាងដៃ នឹងទឹកអាល់កុល ឬទឹកសាប៊ូ ដែលប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជាយើង ក៍ដូចក្រសួងសុខាភិបាលបាននែនាំ។
តែផ្ទុយទៅវិញបែជាក្រុមឈ្មួញទាំងនេះ នៅតែឆ្លៀតធ្វើសកម្មភាពដឹកជញ្ជូនបទល្មើសធនធានធម្មជាតិព្រៃឈើយ៉ាងគឃ្លើនដដែល ដោយមិនខ្លាចញញើតនឹងច្បាប់បន្តិចសោះ។ ជាក់ស្តែងនៅថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំជូត ឯកស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១:៤២នាទី រថយន្តសាំងយ៉ុង២គ្រឿងដឹកឈើគ្រឿងផ្ទះធ្វើចរាចរណ៍ យ៉ាងគឃ្លើន ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថ បង្ក្រាបបាននៅចំណុចភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។
សមត្ថកិច្ចបានឲ្យដឹងថារថយន្តសាំងយ៉ុងពីរគ្រឿងដឹកឈើគ្រឿងផ្ទះខាងលើ ដែលបង្រ្កាបបាន ទី១.ពណ៍សរពាក់ស្លាកលេខ ភ្នំពេញ.2M.0967 ផ្ទុកឈើគ្រឿងផ្ទះប្រភេទស្រឡៅសរុប១,៥៧៥ម៉ែត្រគូប រថយន្តទី២.ពណ៍សំបកឪឡឹកពាក់ស្លាកលេខ.2U 5264 ផ្ទុកឈើស្រឡៅប្រភេទគ្រឿងផ្ទះដូចគ្នា សរុប១,២៤៤ម៉ែត្រគូប។ ក្រោយពីធ្វើការស្ទាក់ឃាត់រថយន្តខាងលើ កងរាជអាវុធហត្ថ បាននាំយកមកស្នាក់ការ វាស់វែងសរុបទាំងអស់ស្មើ ២,៨១៩ម៉ែត្រគូប រួចប្រគល់ឲ្យរដ្ឋបាលព្រៃឈើស្រុកស្នួល ចាត់ការបន្តតាមនិតិវិធីច្បាប់។ដោយ៖មាស សុផាត