ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ជួលដោយសារមានជំងឺគាំងបេះដូង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ជួលចោលប្រពន្ធនឹងកូនដោយសារមានជំងឺគាំងបេះដូង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនឹងសមត្ថកិច្ចចុះមកពិនិត្យ។

ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង០៤ និង៥០នាទីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងបន្ទប់ជួលលេខ១៩ នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។
សពបុរសខាងលើមានឈ្មោះ ជឿន ចេក ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រស្នាក់នៅបន្ទប់ជួលកើតហេតុតែ
ម្នាក់ឯងមានប្រពន្ធនិងកូន២នាក់រស់នៅឯស្រុកកំណើត ឃុំព្រែកទឹង ស្រុកសុីធរកណ្ដាល ខេត្តព្រៃវែង។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតប្រជាពលរដ្ឋក៏ដូចជាអ្នកធ្លាប់ស្គាល់មិនឃើញបុរសនោះចេញទៅធ្វើការដូចសព្វដង ទើបនាំគ្នាទៅមើលក៏ស្រាប់តែឃើញគាត់ដេកស្លាប់មិនដឹងតាំងពីពេលណាបាត់ទៅហើយៗក៏មានការផ្អើលឆោឡោឡើងនឹងរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋានតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញនឹង គ្រូពេទ្យកោសល្យវិច្ច័យ បានចុះមកពិនិត្យហើយបានសន្និដ្ឋានថាសពបុរសខាងលើពិតជាស្លាប់ដោយសារជំងឺគាំងបេះដូង។
ប្រភពពីស្ត្រីម្នាក់ដែលត្រូវជាបងថ្លៃសព បានអោយដឹងថាដែរថា កន្លងមកប្អូនថ្លៃគាត់ធ្លាប់មានជំងឺលើសឈាមហើយបានមកជួលបន្ទប់ដើម្បីស្នាក់នៅធ្វើជាកម្មកសំណង់ហើយលុះដល់វេលាកើតហេតុខាងលើក៏មានគេខលប្រាប់ថាប្អូនថ្លៃគាត់បានដេកស្លាប់បាត់ទៅហើយ។
ក្រោយមកសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅ ឯស្រុកកំណើត៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖