ព័ត៌មានទាន់ហេតុការណ៍៖

កម្ម​វិធី​ផ្សាយផ្ទាល់​​របស់​​ថៃ​ហ្គ័រ ជំ​រុញ​ឲ្យ​សិល្បៈ​ករ អ្នក​ជំនាញ និង​អ្នកលក់​រាយ រួម​កម្លាំង​គ្នា​ដើម្បី​ប្រឆាំង​នឹង​កូវីដ-១៩

ចែករំលែក៖

ភ្នំ​ពេញ ថ្ងៃ​ទី​១៩ ខែមេសា៖ ប្រជា​ពល​រដ្ឋ​កម្ពុជា​ច្រើន​ជាង​កន្លះ​លាន​នាក់ បាន​​បើក​​អន​ឡាញ ដើម្បី​ចូល​ក្នុង​កម្ម​វិធី​បែប​ថ្មី​​នៃ​ការ​​ប្រគំ​តន្ត្រី​របស់​ស្រា​បៀរ ថៃ​ហ្គ័រ ខណៈ​ដែល​ព្រឹត្តិការណ៍​នេះ បាន​ប្រមូល​ផ្តុំ​​តន្ត្រីករ សិល្បៈ​ករ តា​រា​ល្បី​ៗ​ មេ​ចុង​ភៅ​កំពូលៗ អ្នក​មាន​ឥទ្ធិ​ពល​​លើបណ្តាញសង្គម អ្នក​លក់​រាយ និង​តំណាង​ចែក​ចាយ ទាំង​អស់​​ទូ​ទាំងប្រទេស​កម្ពុជា​ ​ឲ្យ​ចូល​រួម​​​សហ​ការ​​គ្នា ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​​​វី​រុស​កូវីដ១៩ ដែល​កំពុង​តែ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ពល​រដ្ឋកម្ពុជា។

ព្រឹត្តិ​ការណ៍​ប្រគុំតន្ត្រី​ផ្សាយ​​ផ្ទាល់​របស់​ស្រា​បៀរ​ថៃ​ហ្គ័រ បាន​ចាប់​ផ្តើម​ដំណើរ​ការ​កាលពី​ថ្ងៃ​អង្គារ ​ទី​១៤ ខែមេសា ដោយ​​មាន​ការ​ចូលរួម​សម្តែង​ពី​ DJ MAILY និង​​កំពូលតន្ដ្រីករហ្សាក់​ស្ស៊ូ​ហ្វូន Euan Gray ក៏ដូច​ជាតន្ដ្រីករស្គរ​ Jim Wilson។

នៅមុន​ពេល​​កម្ម​វិធី​សម្តែង​ទី​១ DJ Maily បាន​​និយាយ​ថា៖ «បញ្ហា​​វីរុស​កូវីដ-១៩ គឺបានប៉ះពាល់ដល់យើងគ្រប់គ្នាតែម្ដង​​។ ពួកយើង​​​ពិត​ជា​អរ​គុណ​ដល់ក្រុមហ៊ុន​ស្រាបៀរ​ថៃ​ហ្គ័រ ដែល​បាន​រៀបចំព្រឹត្តិការ​នេះឡើង សម្រាប់ឲ្យពួក​យើង អាចគាំទ្រ និង​ផ្សារ​ភ្ជាប់​ទំនាក់ទំនងជាមួយ​នឹង​អ្នក​គាំទ្រ​របស់​យើង​។ ពួកយើង​ក៏​មាន​មោទ​ន​ភាព​ផង​ដែរ ដែល​​អាច​ជួយ​គាំទ្រ​ដល់​​អាជីវ​ករ​លក់​រាយ និង​តំណាង​ចែក​​ចាយ ក៏ដូច​ជា​សង្គម​ខ្មែរ​ទាំងមូល ផងដែរ​»​។

កាល​ពីថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែ​មេសា អ្នក​គាំទ្រ​​ជិត​២៥ម៉ឺន​នាក់ បាន​ចូលរួម​ទស្ស​នា​​ការ​សម្តែងតាម​អន​ឡាញ​របស់កំពូល​តារា​​ចម្រៀង​​​លោក ​ឆន សុវណ្ណ​រាជ រួម​ជា​មួយនឹង​ក្រុម​សិល្បៈ​ករ​ផងដែរ។

ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័រ បាន​រៀប​ចំ​​ព្រឹត្តិការណ៍​ប្រគុំ​តន្ត្រី​ផ្សាយ​ផ្ទាល់​​នេះ​ឡើង ដើម្បី​ចូលរួម​​​គាំ​ទ្រ​ដល់​តន្ត្រី​ករ សិល្បៈ​ករ តា​រា​​​​ល្បី​ៗ មេ​ចុង​ភៅ​ និង​អ្នក​មាន​ឥទ្ធិ​ពល​​លើបណ្តាញសង្គម ដែល​​មិន​អាច​សម្តែង​នៅ​តាម​ទី​សាធារណៈបាន ក្នុង​អំឡុង​ពេលនេះ​​។ តាម​រយៈ​ការ​ប្រមូល​​ផ្តុំ​សិល្បៈ​ករ អ្នក​លក់​រាយ និង​តំណាង​ចែក​ចាយ​ឲ្យ​ធ្វើការ​ជាមួយ​គ្នា ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័រ ក៏​មាន​បំណង​ជួយ​ដល់​​អាជីវ​ករ​ដែល​រង​​ផល​ប៉ះ​ពាល​ផ្នែក​អាជី​វ​កម្ម​របស់​ខ្លួន​ដោយ​សារ​តែ​វីរុស​កូវីដ-១៩ ផងដែរ​។ ក្រុមហ៊ុនស្រា​បៀរ​​ថៃហ្គ័រ ​ក៏​ចង់​ចូល​រួម​ចំណែក​ធ្វើ​ឲ្យ​អ្នក​ដែល​កំពុង​តែ​ស្នាក់​នៅឯ​​ផ្ទះ ក្នុងពេលនេះ ​ទទួលបានភាពសប្បាយរីក​រាយ តាមរយៈការ​សម្តែង​ដ៏​រំភើប​អស្ចារ្យ ពីគេហដ្ឋានផងដែរ​។

លោក Jeevan អ្នក​ចាត់​ការ​ទូទៅ​ជាន់ខ្ពស់​ប្រចាំ​សា​ខា​របស់ក្រុមហ៊ុន​ស្រា​បៀរ​ថៃ​ហ្គ័រ មាន​ប្រសាសន៍​ថា៖ «ក្រុមហ៊ុនរបស់យើង​យល់អំពីទុក្ខលំបាកដែលសិល្បៈ​ករ និង​ប្រជាពលរដ្ឋ​ដែលត្រូវរក្សាខ្លួនក្នុង​ផ្ទះ កំពុងជួបប្រទះ ក្នុងស្ថានភាព​នេះ​។ ហេតុ​នេះ​ហើយទើបបានជា យើងកៀងគរគ្រប់ភាគីទាំងអស់ ឲ្យមក​ជួយ​គ្នា​ទៅ​វិញ​ទៅមក ក្នុង​ពេលមាន​វិបត្តិ​នេះ​​»​។

ដើម្បី​ចូលរួម​ជួយ​ដល់​អ្នក​លក់​រាយ និង​ដេ​ប៉ូ​ចែក​ចាយ​ផ្សេង​ៗ ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័រ ក៏​នឹង​​ផ្តល់​ថវិកាចំនួន​១ម៉ឺន៥ពាន់​ដុល្លារ​អាមេរិក ជូនដល់​​​សា​ធារណៈ​ជន​ផងដែរ​។ ការ​ផ្តល់​អំណោយ​នេះ នឹង​ត្រូវ​ធ្វើឡើង​ជា​​បណ្ណ​រង្វាន់ (Voucher) ​ដែល​មានតម្លៃជា​ទឹក​ប្រាក់​៥​ដុល្លារ និង​អាច​​យក​ទៅ​ប្រើប្រាស់​ដើម្បី​កុម្ម៉ង់​ម្ហូប​អាហារ​ផ្សេង​ៗ​តាម​អន​ឡាញ​បាន​។

លោក Jeevan បាន​​ប្រាប់​បន្ត​ថា៖​ «ជាមួយ​នឹង​កម្មវិធី​ផ្សាយ​​ផ្ទាល់របស់​ស្រា​បៀរ​ថៃ​ហ្គ័រនេះ សិល្បៈ​ករ អាច​បន្ត​ធ្វើការ​សម្តែង​របស់​ខ្លួន និង​​ទទួល​បាន​ប្រាក់​ចំណូល ស្រប​ពេល​ដែល​ទូរ​ទស្ស​និកជន​ក៏​អាច​ទស្ស​នា និង​​ទទួល​បាន​ការ​​កម្សាន្ត​លំ​ដាប់​ថ្នាក់​លេខ​១ ក៏ដូច​ជា​​ការ​លើក​ទឹក​ចិត្ត និង​ការ​ណែ​នាំ​ផ្សេង​ៗ​ផងដែរ​។ នេះ​គឺ​ជា​វិធី​សាស្ត្រ​របស់​យើង​ក្នុង​ការ​បណ្ដុះសាមគ្គីភាពសង្គម ក្នុង​​គ្រា​​ដ៏លំបាកនេះ​»​។

លោក​បាន​បន្ថែមទៀត​ថា៖ «តាម​រយៈ​មធ្យោបាយនេះ យើង​សង្ឃឹម​ថា នឹង​អាចជួយឲ្យគ្រប់គ្នានៅតែអាចរក្សាភាពស្និទ្ធស្នាលនឹងគ្នាបាន។​ យើង​ក៏​កំពុង​តែ​ជួយ​ដល់​អ្នក​ដែល​កំពុង​ត្រូវការ​រក្សាការ​ងារ​ ជួយដល់អាជីវករដែលត្រូវការរក្សាអាជីវកម្មរបស់ពួកគាត់  និង​ជួយដល់អ្នក​ដែលកំពុង​តែ​​អង្គុយ​នៅ​ឯផ្ទះ ដែលទន្ទឹងរង់​ចាំ​ឲ្យ​វិបត្តិ​​ជំ​ងឺ​នេះ​រលាយ​បាត់ទៅ​ ផងដែរ​»​។  

ក្រៅ​ពីការ​ប្រគុំ​តន្ត្រីទៅ កម្មវិធី​ផ្សាយ​ផ្ទាល់​របស់ស្រា​បៀរថៃ​ហ្គ័រ ក៏នឹង​​មាន​ជាការ​បង្ហាញ​ថ្វី​​ដៃចម្អិនម្ហូបបែបអាហារតាម​ដង​ផ្លូវ ​ពីសំណាក់កំពូល​ចុង​ភៅ​ ​ ​ក៏ដូច​ជា​ការ​​សម្តែងសិល្បៈគំនូរ ពីវិចិត្រករដ៏ចំណាន​ប្រចាំប្រទេស​កម្ពុជា ផងដែរ​។

វគ្គ​បន្ទាប់នៃកម្ម​វិធី​ផ្សាយ​ផ្ទាល់​របស់​ស្រា​បៀរ​ថៃ​ហ្គ័រ  នឹងគ្រោង​រៀប​ចំ​​ឡើ​ងនៅ​ថ្ងៃ​ពុធ និង​ថ្ងៃ​សុក្រសប្ដាហ៍នេះ ចាប់​ពី​ម៉ោង​ ៧ យប់​ត​ទៅ​។ ការ​សម្តែង​តាម​អន​ឡាញ​នេះ នឹង​មាន​ការ​ចូល​រួមពី​ក្រុម​តន្ត្រី​ និង​តារា​ចម្រៀង​ល្បី​ៗ​​ប្រចាំ​កម្ពុជា​ផងដែរ ដូច​ជា​ក្រុមតន្ត្រី SMALL WORLD SMALL BAND រួមជាមួយ​នឹង​តារា​ចម្រៀង ចំរើន សុភា និង​ក្រុម​ចម្រៀង P-SAND X BROTHERS។

អ្នកស្នេហា​វិស័យ​សិល្បៈ​ទាំង​អស់ ដែល​ចង់​​ជ្រាប​ព័ត៌​មាន​បន្ថែម អាច​ចូល​ទៅកាន់​ទំ​ព័រ Facebook ផ្លូវ​ការ​របស់​ថៃ​ហ្គ័របាន​តាមរយៈ (https://facebook.com/tigerbeerKH)​។

ហេតុនេះ ប្រសិន​បើលោក​​អ្នកមានបំណង​ចង់​​ចូលរួម​ជួយ​ស្រា​បៀរ​ថៃ​ហ្គ័រ ក្នុងគម្រោងនេះ សូមកុំភ្លេចចូលរួមទស្សនា​​​ការផ្សាយផ្ទាល់​របស់​ស្រា​បៀរ​ថៃ​ហ្គ័រ នៅ​ថ្ងៃ​ពុធ ទី២២ ខែ​មេសា ចាប់​ពីម៉ោង ៧ យប់​ត​ទៅ ​​លើ​ទំព័រ Facebook របស់​ថៃ​ហ្គ័រ​ (https://facebook.com/tigerbeerKH)៕


 


ចែករំលែក៖