ភ្នំពេញ ៖ ក្រុមគ្រួសារមួយមានប្ដី ប្រពន្ធ និងកូនស្រី បានចេញពីលក់ដូរនៅផ្សារកាប់គោបំ ណងត្រឡប់ទៅផ្ទះវិញ ត្រូវរថយន្តស៊េរីទំនេីបមួយគ្រឿ ង បេីកបរដោយជនបរទេស មកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យក្រឡាប់ និងរាយប៉ាយរបស់របបពេញផ្លូវ រួចព្យាយាមបេីករត់ តែត្រូវសមត្ថកិច្ចខណ្ឌមានជ័យដេ ញឃាត់បានទាំងរថយន្ត និងតៃកុង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខា ងលេីនេះបានបង្កការភ្ញាក់ផ្អេី លកាលពីវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នៅក្បែរប៉ុស្ដិ៍នគរបាលចាក់អង្រែ លេី តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមសម្ដីស្ត្រីជនរងគ្រោះជាប្ រពន្ធបានប្រាប់អ្នកសារព័ត៌មានថា មុនពេលកេីតហេតុ រូបគាត់ និងប្ដីទាំងកូនស្រីម្នា ក់ បានបេីករុឺម៉កកង់បីខ្មែរ ចេញពីលក់ដូរនៅផ្សារកាប់គោ ហេីយបំណងមកផ្ទះវិញនៅសង្កាត់ចាក់ អង្រែក្រោម ខណៈមកដល់កន្លែងកេីតហេតុស្រាប់តែ ឃេីញរថយន្តបង្កម៉ាក អូឌី Q7 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Z-5878 ដែលបេីកបរដោយបុរសជនជាតិបរទេសខា ងលេី ធ្វេីដំណេីរមកពីក្រោយយ៉ាងលឿន រួចក៏បុករុឺម៉កកង់បីរបស់គាត់ពេ ញទំហឹង បណ្ដាលឲ្យក្រឡាប់រុឺម៉កកង់បីចា ក់ចោលសម្ភារៈលក់ដូររងការខូចខា តយ៉ាងដំណំ តែប្ដី និងកូនស្រីគាត់ រងរបួសតិចតួច ។
ស្ត្រីរងគ្រោះបានបន្តថា ក្រោយកេីតហេតុភ្លាមៗ អ្នកបេីករថយន្តបង្កមិនបានឈប់ដោះ ស្រាយ និងទទួលខុសត្រូវនោះទេ ដោយបានព្យាយាមបេីករត់រហូតមកដល់ មុខបុរី វីឡា ថោន ជាប់ផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលេី ដដែល ត្រូវបានសមត្ថកិច្ចមូលដ្ឋានឃេី ញនិងជួយដេញឃាត់បានទាំងរថយន្តបង្ក និងតៃកុង តែម្ដង ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបា នជួយសម្រួលដល់អ្នករថយន្តបង្ក និងជនរងគ្រោះ ដោយបញ្ចប់រឿងត្រឹម អ្នកបង្កព្រមសងថ្លៃខូចខាតទៅលេី ភាគីរងគ្រោះ ចំនួន២ពាន់ដូល្លារ ៕ ដោយ៖ ភារ៉ា ដង្កោ