ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីលក់ដូរនៅផ្សារកាប់គោ​ មកដល់ពាក់កណ្ដាលផ្លូវត្រូវរថយន្តទំនេីបបុកពីក្រោយរបួសស្រាល៣នាក់ ទាំងប្ដី ​ប្រពន្ធ និងកូន

ចែករំលែក៖

​ភ្នំពេញ​ ៖​ ក្រុមគ្រួសារមួយមានប្ដី​ ប្រពន្ធ​ និងកូនស្រី​ បានចេញពីលក់ដូរនៅផ្សារកាប់គោបំណងត្រឡប់ទៅផ្ទះវិញ​ ត្រូវរថយន្តស៊េរីទំនេីបមួយគ្រឿង បេីកបរដោយជនបរទេស​ មកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យក្រឡាប់​ និងរាយប៉ាយរបស់របបពេញផ្លូវ​ រួចព្យាយាមបេីករត់​ តែត្រូវសមត្ថកិច្ចខណ្ឌមានជ័យដេញឃាត់បានទាំងរថយន្ត​ និងតៃកុង​ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២​ និង១០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី២១​ ខែមេសា​ ឆ្នាំ​២០២០​ នៅក្បែរប៉ុស្ដិ៍នគរបាលចាក់អង្រែលេី​ តាមបណ្ដោយផ្លូវជាតិលេខ២​ ក្នុងសង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។
តាមសម្ដីស្ត្រីជនរងគ្រោះជាប្រពន្ធបានប្រាប់អ្នកសារព័ត៌មានថា​ មុនពេលកេីតហេតុ​ រូបគាត់ និងប្ដីទាំងកូនស្រីម្នាក់​ បានបេីករុឺម៉កកង់បីខ្មែរ​ ចេញពីលក់ដូរនៅផ្សារកាប់គោ​ ហេីយបំណងមកផ្ទះវិញនៅសង្កាត់ចាក់អង្រែក្រោម​ ខណៈមកដល់កន្លែងកេីតហេតុស្រាប់តែឃេីញរថយន្តបង្កម៉ាក​ អូឌី​ Q7​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2Z-5878 ដែលបេីកបរដោយបុរសជនជាតិបរទេសខាងលេី​ ធ្វេីដំណេីរមកពីក្រោយយ៉ាងលឿន​ រួចក៏បុករុឺម៉កកង់បីរបស់គាត់ពេញទំហឹង​ បណ្ដាលឲ្យក្រឡាប់រុឺម៉កកង់បី​ចាក់ចោលសម្ភារៈលក់ដូររងការខូចខាតយ៉ាងដំណំ​ តែប្ដី និងកូនស្រីគាត់​ រងរបួសតិចតួច​ ។
 ស្ត្រីរងគ្រោះបានបន្តថា​ ក្រោយកេីតហេតុភ្លាមៗ​ អ្នកបេីករថយន្តបង្កមិនបានឈប់ដោះស្រាយ​ និងទទួលខុសត្រូវនោះទេ​ ដោយបានព្យាយាមបេីករត់រហូតមកដល់មុខបុរី​ វីឡា​ ថោន​ ជាប់ផ្លូវ៣០ម៉ែត្រ​ ក្នុងសង្កាត់ចាក់អង្រែលេី​ ដដែល​ ត្រូវបានសមត្ថកិច្ចមូលដ្ឋានឃេីញនិងជួយដេញឃាត់បានទាំងរថយន្តបង្ក និងតៃកុង​ តែម្ដង​ ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានជួយសម្រួលដល់អ្នករថយន្តបង្ក​ និងជនរងគ្រោះ​ ដោយបញ្ចប់រឿងត្រឹម​ អ្នកបង្កព្រមសងថ្លៃខូចខាតទៅលេីភាគីរងគ្រោះ​ ចំនួន២ពាន់ដូល្លារ​ ៕ ដោយ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖