ព័ត៌មានទាន់ហេតុការណ៍៖

ពិតជាការពារបានល្អណាស់៥ថ្ងៃជាប់គ្នាវៀតណាម មិនមានអ្នកឆ្លងថ្មីឡើយ

ចែករំលែក៖

វៀតណាម ជាប្រទេសដែលបានរិតត្បិតតឹងតែងបំផុត នៅក្នុងតំបន់ហើយចំនួនអ្នកឆ្លងក៏មានតិចតួចផងដែរ។ អ្វីដែលចាប់អារម្មបំផុតនោះគឺ ក្នុងរយៈពេល៥ថ្ងៃចុងក្រោយនេះវៀតណាមមិនមានអ្នកឆ្លងកូវីដ១៩ឡើយ។
សារព័ត៌មាន Tuoi Treនៅថ្ងៃទី២១ខែមេសាបានផ្សាយថាមិនមានករណីថ្មីឆ្លង កូវីដ១៩ ថ្មីនោះទេ គិតដល់ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ធ្វើឲ្យប្រទេសនេះ ៥ថ្ងៃបន្តបន្ទាប់គ្នាមិនមានអ្នកឆ្លងថ្មី ។
នៅទូទាំងប្រទេស មានឆ្លងសរុប២៦៨នាក់ នៅទ្រឹងដដែលតាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ហើយក្នុងនោះ ២១៥ នាក់បានចាកចេញពីមន្ទីរពេទ្យ ។
អាជ្ញាធរវៀតណាមបានរិតបន្តឹងយុទ្ធនាការឃ្លាតឆ្ងាយពីសង្គមរបស់ប្រជាជនជាខ្លាំង ក្នុងនោះដូចជានៅទីក្រុងហាណូយ, ហូវជីមិញ និងបណ្តាខេត្តដទៃផ្សេងទៀត ដើម្បីទប់ស្កាត់ការរាតត្បាតពីវីរុស ។ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ មានការរំពឹងថា វិធានការឃ្លាតឆ្ងាយសង្គមទាំងនោះអាចបន្ធូរបន្ថយខ្លះ ។ សូមបញ្ជាក់ថា ករណីកូវីដ១៩នៅវៀតណាម មិនមានបណ្តាលឲ្យស្លាប់អ្នកជំងឺណាម្នាក់ឡើយ ។
វៀតណាម ទទួលបានការសរសើរពីបណ្តាប្រទេសជុំវិញពិភពលោក ពីវិធានការការពារយ៉ាងមានប្រសិទ្ធភាពបំផុត។ ចំណែកនៅលើពិភពលោក វីរុស COVID-19 បានឆ្លងរាតត្បាតនៅដែនដី និងប្រទេសជុំវិញពិភពលោកសរុប ២៣៥ ។ ឆ្លងលើមនុស្សសរុប ២ ៤៧២ ២៥៩ នាក់ ក្នុងនោះ បាត់បង់ជីវិត ១៦៩ ៩៨៦ នាក់ និង ៦៤៥ ៧៣៨ នាក់បានជាសះស្បើយ គិតមកត្រឹមថ្ងៃទី២១ ខែមេសា ។ វីរុសនេះ មិនទាន់មានថ្នាំព្យាបាលជាក់លាក់ ឬវាក់សាំងបង្ការច្បាស់លាស់នៅឡើយទេ ៕


ចែករំលែក៖