ភ្នំពេញ៖ តារាសម្តែងស្រីស្រស់សោភា កញ្ញា មាន សូនីតា បន្តបញ្ចេញរូបថតសិចស៊ីជាច្រើនសន្លឹកបន្តបន្ទាប់ បើទោះបីជាលេចចេញការរិះគន់មួយចំនួនក៏ដោយ។
ថ្មីៗនេះ មាន សូនីតា បានបង្ហាញរូបភាព សិចស៊ីស្លៀកឈុតប៊ីគីនី ឬឈុតវាលខ្នងជាបន្តបន្ទាប់ដែល ធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រនាងបើកភ្នែកធំៗ។ ក្រៅពីការភ្ញាក់ផ្អើលគេសង្កេតឃើញមានសាររិះគន់ខ្លះបន្តទៀតទៅលើតារាស្រីរូបនេះ។ ក្រៅពីមិនចាប់អារម្មណ៍ការរិះគន់លើរូបភាពបែបសិចស៊ីកន្លងទៅ តារារូបនេះក៏បានបញ្ចេញរូបថតថ្មីៗ។ រូបថតសិចស៊ីដ៏កម្រជាច្រើនសន្លឹក របស់តារាសម្តែង មាន សូនីតា បង្ហាញពីរូបរាងដ៏ស្រឡូន រួមទាំងដើមទ្រូងបែបធម្មជាតិ របស់តារាស្រីរូបនេះត្រូវបាននាងបញ្ចេញលើបណ្តាញសង្គមពេញនិយម Facebook និង Instagram ។ រូបភាពដែលផុសត្រដែតពីសាច់ខ្នងសក្បុសរបស់តារាស្រី បាននាំឲ្យមានការសរសើរខ្លះ និងរិះគន់ខ្លះ។រិះគន់ព្រោះតែតារាស្រីរូបនេះបានប្រែខ្លួនពីការលេងឈុតបែបសុភាពនារីមកជាភាពសិចស៊ីប្លែក។ ទោះជាយ៉ាងណានាងបញ្ចេញទស្សនៈថា”តើមានអ្វីជាភាពអមតៈ ?តែរឿងដែលសំខាន់ក្នុងជីវិតយើងត្រូវស្គាល់ខ្លួនឯងអោយច្បាស់ ថាខ្លួនឯងជាអ្នកណា … មែនអត់ …” ។ មានពាក្យសរសើរពីរូបរាងដ៏ស្រស់សោភារបស់នាងមួយចំនួន ដែលក្នុងនោះការរិះគន់ក៏បានបាញ់ស្រោចទៅលើតារាស្រីរូបនេះមិនតិចនោះដែរ ដែលថានាងបានប្រែប្រួលស្ទើ១៨០ដឺក្រេពីតារាស្រីដែលស្រគត់ស្រគុំទៅជាតារាស្រីដែលនិយមភាពសិចស៊ីទៅវិញ។ អ្នកលេញបណ្តាញសង្គមម្នាក់រិះគន់ថានាងប្រែពីនារីក្រមាខ្មែរថែរក្សាប្រពៃណី ទៅជាសភាពបែកស្លុយ ហើយមិនឲ្យគេវាយតម្លៃទៀត គឺលែងដឹងស្អីថាសម ឬមិនសមហើយ។
កន្លងទៅ អ្នកលេងបណ្តាញសង្គមមួយនេះដដែលរិះគន់ស្រដៀងគ្នាថា ធ្លាប់តែជាតារាក្នុងដួងចិត្ត ដែលបើមិនបានផ្សព្វផ្សាយចំណេះដឹងអប់រំអ្វី ក៏មិនគួរមកបញ្ចេញពាក្យពេបជ្រាយដែលនាំឲ្យប៉ះពាល់ដល់សង្គម។ អ្នករិះគន់ខ្លះបានលើកឡើងពីអនុសាសន៍របស់ប្រមុខរដ្ឋាភិបាលកម្ពុជាដែលស្នើឲ្យបញ្ចប់ការផ្សាយវីដេអូសិចស៊ីលើបណ្តាញសង្គមបែបសិចស៊ី ប៉ុន្តែបែជាលេចចេញរូបភាពបែបនេះបន្ត ដែលអ្នកខ្លះបានទាញភ្ញាប់រូបភាពនេះជាដើមចមទៅនឹងអាចបណ្តាលឲ្យមានករណីរំលោភសម្លាប់កើតមានឡើង។
នៅមិនទាន់មានប្រតិកម្មណាមួយពីតារាស្រីរូបនេះជុំវិការរិះគន់មួយនេះនៅឡើយ ប៉ុន្តែតាមរយៈការបញ្ចេញមតិរបស់នាងនៅលើ Story ខ្លះថា ការស្លៀកពាក់របស់នាងមិនជំរុញឲ្យមានករណីរំលោភកើនឡើងនោះទេ។ នាងថាមនុស្សប្រុសមានភាពសិចស៊ីបែបមនុស្សប្រុស ហើយមនុស្សស្រីក៏មានភាពសិចស៊ីបែបមនុស្សស្រី គឺមានសិទ្ធិដូចគ្នា ។ នាងស្នើឲ្យអ្នករិះគន់ធ្វើការពិចារណាឲ្យបានវែងឆ្ងាយបន្តិចមុនពេលរិះគន់នាង៕ដោយ វឌ្ឍនា