ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអាជ្ញាធរខណ្ឌចំការមនឆ្មក់បង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រីក្នុងអគារចិន ឃាត់ខ្លួនបុរសជនជាតិចិន៤នាក់​ និងដកហូតទូរហ្គេមបាញ់ត្រី១ទូ សម្ភារៈមួយចំនួន

ចែករំលែក៖

ភ្នំពេញ​ ៖​ កាលពីវេលាម៉ោង ៣រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០​ កម្លាំងសមត្ថកិច្ចចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនបានឆ្មក់បង្ក្រាបទីតាំងលួចបើកល្បែងហ្គេមបាញ់ត្រី មួយកន្លែងស្ថិតនៅក្នុងអគារចិន តាមបណ្តោយផ្លូវ ព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយឃាត់ខ្លួនបុរសជនជាតិចិនចំនួន៤នាក់ នឹងដកហូតទូរហ្គេមរួមទាំងសម្ភារៈមួយចំនួនទៀត ។

    ក្នុងកិច្ចប្រតិបត្តិការណ៍នេះ​ មានការចូលរួមពីកម្លាំងនគរបាលខណ្ឌចំការមន​ និងមន្ត្រីសាលាសង្កាត់ទន្លេបាសាក់​ ជាច្រេីននាក់ផងដែរ​ ដោយចាក់យកទូហ្គេមបាញ់ត្រីចំនួន១ទូ​ និងឃាត់ខ្លួនបុរសជនជាតិចិន៤នាក់ផងដែរ​ ។ 

  ក្រោយពីបញ្ចប់ការបង្ក្រាបរួចរាល់​ បុរសជនជាតិចិនទាំង៤នាក់រួមទាំងសម្ភារនៃវត្ថុតាង​ ត្រូវបានសមត្ថកិច្ចនិងអាជ្ញាធរដឹកបញ្ជូនទៅកាន់ស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីសាកសួរនឹងចាត់ការតាមនីតិវិធីច្បាប់តែម្ដង​ ៕ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖