ព័ត៌មានទាន់ហេតុការណ៍៖

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ នាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ជូនជនរងគ្រោះ ដែលរងគ្រោះអគ្គីភ័យឆេះផ្ទះ កាលពីយប់មិ្សញនៅបឹងទំពុន

ចែករំលែក៖

ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យកាលពីវេលាម៉ោង ២និង ៣០នាទីរសៀល ថ្ងៃ ពុធ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក . ២៥៦៣  ត្រូវនិងថ្ងៃ ទី ២២ ខែ មេសា ឆ្នាំ ២០២០បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌  ផ្តល់ជូន ប្រជាពលរដ្ឋដែលជួបគ្រោះអគ្គីភ័យឆេះអស់០២ ខ្នងផ្ទះ ស្មើនឹង ០១គ្រួសារ ស្ថិតនៅភូមិចំរើនផល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ 

ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ពុត សុភ័ណ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ ជំនួយការ នាយករដ្ឋបាល រាជធានីភ្នំពេញ  

ឆ្លៀតឱកាសពេលនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ពីបញ្ហាអគ្គីភ័ ព្រោះខែនេះជារដូវក្តៅ វាអាចងាយរងគ្រោះដោយយថាហេតុណាមួយប្រសិនបើមិនបានពន្លត់ត្រឹមត្រូវ នូវប៉ារ៉ែតភ្លើង ចង្ក្រានហ្គាស ភ្លើងទាន ភ្លើងធូប មុនពេលចេញទៅក្រៅផ្ទះ  ជាពិសេសត្រូវយល់ដឹងអំពីវិធីបង្ការ ការពារ ការដាក់ខ្លួនឱ្យស្ថិតនៅដាច់ដោយឡែក ការប្រើប្រាស់ម៉ាស់ឱ្យបានត្រឹមត្រូវ ដើម្បីការបង្ការ និងទប់ស្កាត់ ជម្ងឺកូវីដ ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក នាពេលបច្ចុប្បន្ន និងបានសំណូមពរ ដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ការ ការពារខ្លួនពីជំងឺកូវីដ១៩ និងបានផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ ដែលក្រសួងសុខាភិបាលបានប្រកាសជូនពួកគាត់។

គួរបញ្ជាក់ថាករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមេសាឆ្នាំ២០២០  ចំពោះការខូចខូចខាតគឺឆេះផ្ទះចំនួន២ខ្នង ឈើលើ ថ្មក្រោមប្រហែល ៧០% ហើយនិងទ្រព្យសម្បត្តិមួយចំនួនធំ រួមទាំងម៉ូតូចំនួន៥គ្រឿងទៀតផងដែរ ដោយបានប្រើប្រាប់រថយន្ដពន្លត់អគ្គិភ័យចំនួន១០គ្រឿង អគ្គីភ័យនេះគ្រប់គ្រងបាន ១០០នៅវេលាម៉ោង២:៥០ នាទី នាថ្ងៃខែដដែល 

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ បានសម្តែងក្តីអាណិតអាសូរ និង សោកស្តាយ ខ្លាំងបំផុត ចំពោះគ្រួសា ដែរត្រូវអគ្គិភ័យ បានឆាបឆេះបំផ្លេចបំផ្លាញផ្ទះសម្បែង ក៍ដូចជាទ្រព្យសម្បត្តិត្រូវបានអស់រលីងពីខ្លួន តែទោះបីជាយ៉ាងណាក៏យើងអាចរក្សាអាយុជីវិតរបស់យើងបាន ដើម្បីបន្តជីវភាពនិង ខិតខំប្រកបអាជីវកម្ម ក៏ដូចជាធ្វើការងារដើម្បីមានធនធានបន្តជីវភាពអោយកាន់តែប្រសើរឡើងជាងនេះទៀត 

លោក អភិបាលរង ក៏បានណែនាំចៅសង្កាត់ ជួយសំរួលរាល់ឯកសារពាក់ព័ន្ធ ដូចជា សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ ឬក៏ឯកសារផ្សេងៗទៀត ដើម្បីអោយគ្រួសាររងគ្រោះអគ្គិភ័យ មានឱកាសដើម្បីស្វែងរកការងារធ្វើ ក៏ដូចទុកសំរាប់កំណត់ប្រើប្រាស់អ្វីផ្សេងៗទៀត។

អំណោយរបស់អនុសាខាកាកបាទក្រហមខណ្ឌបាន ផ្តល់ជូនរួមមាន  អង្ករ ១បា ស្មើ៥០ គីឡូ , មី ១កេស , ទឹកត្រី ១យួរទឹកស៊ីអ៉ីវ ១យួរ,  តង់កៅស៊ូ១ម៉ាស់ , អាល់កុល , ក្រម៉ា , រួមទាំងសំភារះផ្ទះបាយមួយចំនួន និង ថវិកាចំនួន ១០ម៉ឺនរៀ ផងដែរ ៕ដោយ៖ស តារា

 


ចែករំលែក៖