ពិភពលោក៖ អង្គការសុខភាពលោក (WHO) បានប្រកាសចាប់ផ្តើម កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលសំដៅពន្លឿនការអភិវឌ្ឍថ្នាំនិងវ៉ាក់សាំងប្រឆាំង COVID-19 ដោយគ្មានមុខអាមេរិកចូលរួម ទោះជាអាមេរិកគ្មានឆន្ទៈ ឬសំដៅរឿងនយោបាយក៏ដោយ។
បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០ នាទីក្រុងហ្សឺណែវអង្គការសុខភាពពិភពលោក (WHO) បានប្រកាសចាប់ផ្តើមនូវ កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងទ្រង់ទ្រាយធំមួយ ដើម្បីពន្លឿនការអភិវឌ្ឍន៍ ការផលិត និងការចែកចាយឱសថក៏ដូចជាវ៉ាក់សាំង ប្រឆាំងជំងឺរាតត្បាតជាសកល COVID-19។
សូមបញ្ជាក់ថា៖ ការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការខាងលើ ត្រូវបានប្រកាសក្នុងកម្មវិធីមួយរៀបចំឡើងតាមប្រព័ន្ធវីដេអូ ដោយមានវត្តមាន អគ្គលេខាធិការរបស់ WHO ផ្ទាល់ គឺលោក Tedros Adhanom រួមជាមួយប្រធានាធិបតីបារាំង លោក Emmanuel Maron និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen។ នាឱកាសនោះ លោក Tedros បានសង្កត់ធ្ងន់ដូច្នេះថា «ការប្តេជ្ញាចិត្តជារួមរបស់ពួកយើង គឺធានាឲ្យបានថាមនុស្សគ្រប់រូបនៅលើពិភពលោក នឹងទទួលបានមធ្យោបាយឆាប់រហ័ស តាមតែអាចធ្វើទៅបាន ដើម្បីយកឈ្នះលើ COVID-19»។
លើពិភពលោក ព្រួយបារម្ភលើបញ្ហាជំងឺកូវីដ-១៩ ជាចំបង ដែលត្រូវប្រឈមប្រយុទ្ធប្រឆាំង៕ដោយ៖ សហការី