ភ្នំពេញ ៖ អង្គការ ជីវិតសត្វស្លាបអន្តរជាតិ(BirdLife) បានរកឃើញសំបុករបស់សត្វទន្ទ្រីតធំ ដែលរកឃើញដោយឧទ្យានុរក្សនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ ហើយជាតំបន់ដែលកំពុងទទួលបានការគាំទ្ររបស់អង្គការ BirdLife នៅក្នុងប្រទេសកម្ពុជា ដែលទីតាំងនេះស្ថិតនៅភាគខាងត្បូងឈៀងខាងកើតនាប្រទេសកម្ពុជា ។
បើតាមការស្រាវជ្រាវក្នុងពេលថ្មីៗនេះរបស់ក្រុមអ្នកសិក្សាជនជាតិអូស្ត្រាលីពីប្រភេទទេសន្តរប្រវេសន៍(AWSG) បានរកឃើញថា សត្វបក្សី ទន្ទ្រីតធំ ធ្វើការបម្លាស់ ទីដ៏គួរឱ្យភ្ញាក់ផ្អើលពោលគឺវាធ្វើដំណើរជាង៨,០០០ គីឡូម៉ែត្រ ចេញពីទីតាំងដែលរកចំណីនៅរដូវមិនបន្តពូជក្នុងប្រទេសអូស្រ្តាលី ទៅតំបន់ពងកូនក្នុងប្រទេសកម្ពុជា(ហើយ និង នៅក្នុងប្រទេសឥណ្ឌា ភាគខាងលិច) ។
អ្នកជំនាញបានលើកឡើងថា សំបុកសត្វដែលអង្គការជីវិតសត្វស្លាបអន្តរជាតិ រកឃើញនៅតំបន់ការពារទេសភាពព្រែកល្ពៅ ដែលនេះប្រហែលជាសត្វដែលស្ថិតនៅក្នុងក្រុមសត្វចំនួនពីរ (មានឈ្មោះដែលដាក់ឱ្យថា SHE និង SEC) ដែលត្រូវអ្នក សិក្សាអូស្រ្តាលីបានដាក់ឧបករណ៍បញ្ជូនសារ(solar transmitter) ហើយសត្វទាំងពីរនេះត្រូវបានកត់ត្រាថា បានត្រឡប់ទៅរកចំណី នៅក្នុងប្រទេសអូស្រ្តាលី ដោយជោគជ័យក្រោយចេញពីទីតំាងពងកូននាឆ្នាំកន្លងទៅថ្មីៗនេះ ៕