ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ករណីប្តីតាមទាន់ប្រពន្ធចូលផ្ទះសំណាក់ជាមួយប្រុសផ្សេងផ្អើលដល់សមត្ថកិច្ច ភាគីខាងប្តីដកពាក្យបណ្តឹង និងសម្រេចលែងលះគ្នាហើយ

ចែករំលែក៖

ខេត្តកណ្តល៖ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ រឿងរ៉ាវដ៏បាត់បង់សីលធម៍ជានារីខ្មែរ ខណៈប្តីតាមទាន់ប្រពន្ធចូលផ្ទះសំណាក់ជាមួយប្រុសផ្សេងផ្អើលដល់សមត្ថកិច្ច គឺភាគីខាងប្តី បានដកពាក្យបណ្តឹង និងសម្រេចលែងលះគ្នាត្រឹមហ្នឹង ឯកភាពចែកទ្រព្យសម្បត្តិ និងកូន ស្វែងរកទ្រនំថ្មីរៀងៗខ្លួនចុះ បើនិស្ស័យជាប្តីប្រពន្ធ ត្រូវបញ្ចប់ត្រឹមនេះ។
សូមបញ្ជាក់ថា៖ ស្រ្តីម្នាក់បានចូលផ្ទះសំណាក់ជាមួយប្រុសផ្សេង ប្តីតាមទាន់ផ្អើលឆោឡោប្តឹងសមត្ថកិច្ចក្រុងតាខ្មៅ ឲ្យធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ត្រង់ផ្ទះសំណាក់យីហោ មហាលាភ ស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ៖ បុរសជាប្តីឈ្មោះ សួស ចំរើន ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ ,មុខរបរលក់ដូរ។ រីឯស្រ្តីដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ វ៉េត អូនតូច ភេទស្រី អាយុ៣៣ឆ្នាំ មានទីលំនៅភូមិ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ មុខរបរលក់ដូរ (ត្រូវជាប្រពន្ធជនរងគ្រោះ) និងបុរសម្នាក់ទៀតឃាត់ខ្លួនជាមួយគ្នាដែរឈ្មោះ ងួន វិឆ័យ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិ៤សង្កាត់មនោរម្យ ខណ្ឌ7មករា ភ្នំពេញ , មុខរបរលក់ដូរ (ត្រូវជាសាហាយ) ។ដោយឡែកវត្ថុតាងដកហូតមានរថយន្ត១គ្រឿងម៉ាក camary ឆ្លាមឆ្នាំ១៩៩៧ ពណ៍ខ្មៅ ស្លាកលេខភ្នំពេញ២M០១១៤ ។
ប្រភពដដែលបន្តថា ៖ ជនរងគ្រោះនិងប្រពន្ធបានរៀបការជាមួយគ្នាអស់រយៈពេល១៤ឆ្នាំមកហើយ និងបានចុះសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវនៅថ្ងៃទី០៥/០៧/២០១១ ដោយទទួលបានកូន៤នាក់ ស្រី១ប្រុស៣ ក៏ប៉ុន្តែមួយឆ្នាំចុងក្រោយជីវិតប្តីប្រពន្ធរបស់គាត់រស់នៅមិនចុះសម្រុងនិងឈ្លោះគ្នាជាញឹកញាប់។ លុះមកដល់ថ្ងៃកើតហេតុខាងលើ ជនរងគ្រោះដោយបាត់ប្រពន្ធ និងរថយន្តរបស់គាត់ខាងលើមិនឃើញនៅផ្ទះ ក៏បានតាមរកឃើញប្រពន្ធខ្លួននិងប្រុសសាហាយ បានជិះរថយន្តនាំគ្នាចូលដេកផ្ទះសំណាក់មហាលាភបន្ទប់លេខA២០ រួចក៏បានប្តឹងសមត្ថកិច្ចប៉ុស្តិ៍កំពង់សំណាញ់អោយចាប់ឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅចាត់ការតាមច្បាប់តែម្តង ៕ដោយ៖ ស្អាងជ័យ


ចែករំលែក៖