ព័ត៌មានទាន់ហេតុការណ៍៖

បេីក​បររថយន្តស៊េរីទំនើបតែខ្វះការប្រុងប្រយ័ត្ន​បង្កគ្រោះថ្នាក់​ដល់គេឯង

ចែករំលែក៖

ភ្នំពេញ៖ ដោយសារតែកត្តាមនុស្ស បើកបរខ្វះការប្រុងប្រយ័ត្ន និងពុំចេះអធ្យាស្រ័យអោយគ្នាទៅវិញទៅមក ជាក់ស្ដែងដូចករណីនេះផងដែរ មាន រថយន្តស៊េរីទំនើប១គ្រឿង ម៉ាកសឺដែស បើកបរដោយជនបរទេស ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន នៅផ្លូវបំបែកជាបួន បង្កបុកម៉ូតូនិងក្បាលនាគពុះចែកទ្រូងផ្លូវ បាក់ខ្ទៀតត្រូវរថយន្តអ្នកធ្វើដំណើររងការខូចខាតទ្វារចំហៀងបង្កអោយយុវជនម្នាក់រងរបួសធ្ងន់ បញ្ជូនមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១ រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅតាមណ្ដោយផ្លូវលេខ១៦៩ កែងផ្លូវលេខ១៦៤ ជាប់របងសាលាវិទ្យាល័យបាក់ទូក ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឃើញហេតុការណ៍គ្រោះថ្នាក់នេះបានអោយដឹងថា នៅមុនពេលកើតហេតុ ឃើញ មានយុវជនម្នាក់ជិះម៉ូតូម៉ាក់PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FG-7755 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុ ក្នុងទិសដៅពីលិចទៅកើត គោលបំណងឡើងមកផ្លូវលេខ១៦៤ កែងផ្លូវលេខ១៦៩ ខណៈមកដល់ផ្លូវបំបែកជាបួនស្រាប់តែមានបុរសជនបរទេសម្នាក់បើករថយន្ត ម៉ាកសឺដែស បិតស្កុតពណ៌ ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ2BB-9966 បើកបរតាមបណ្ដោយផ្លូវលេខ១៦៩ ក្នុងទិសដៅពីស្តុប នាងគង្ហីងទៅស្តុបណានជីង ក្នុងល្បឿនលឿន បានបុកយុវជន ជិះម៉ូតូយ៉ាងពេញទំហឹងរងរបួសធ្ងន់ និងបន្តបុកជាមួយក្បាលនាគពុះចែកទ្រូងផ្លូវ បង្កអោយបាក់ក្បាលនាគ ខ្ទៀតត្រូវ រថយន្តរបស់ប្រជាពលរដ្ឋធ្វើដំណើរ ម៉ាក

land cruiser ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AA-0011 រងការខូចខាត ទ្វារចំហៀង។

ក្រោយពេលកើតហេតុ នគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ចុះដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើការវាស់វែង និងជួយសម្រួលចរាចរណ៍ជៀសវាងការកកស្ទះចរាចរណ៍នៅកន្លែងហេតុ។ សូមបញ្ជាក់ផងដែរក្នុងហេតុការនេះ បុរសជនបរទេសដែលបើកបររថយន្តបង្ក ត្រូវបាននគរបាលខណ្ឌ៧មករា ឃាត់ខ្លួន ទាំងមនុស្ស ទាំងរថយន្តទៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយនិងចាត់ការតាមនីតិវិធី៕

ដោយ៖ស រស្មី


ចែករំលែក៖