ព័ត៌មានទាន់ហេតុការណ៍៖

ក្របខ័ណ្ឌអុីតាលី Serie A៖ ក្លិបទាំងអស់ត្រៀមវិលត្រឡប់ចូលហ្វឹកហាត់ទីលានផ្ទាល់ខ្លួននៅថ្ងៃទី៤ ខែឧសភា

ចែករំលែក៖

អុីតាលី៖ ក្របខ័ណ្ឌបាល់ទាត់កំពូលរបស់ប្រទេសអុីតាលី Serie A នឹងត្រូវបានអនុញ្ញាតឱ្យក្លិបទាំងអស់វិលត្រឡប់ទៅហ្វឹកហាត់ជាលក្ខណៈបុគ្គលនៅថ្ងៃទី៤ ខែឧសភា និងជាក្រុមនៅថ្ងៃទី១៨ ខែឧសភាបន្ទាប់ពីនាយករដ្ឋមន្រ្តីអុីតាលីបានប្រកាសពីជំហានដំបូងក្នុងការលុបចោល បំរាមទាំងឡាយក្នុងវិស័យបាល់ទាត់ដោយសារការរីករាយរាល់ដាលវីរុសកូរ៉ូណា

ការប្រកួតដណ្តើមពានរង្វាន់ Serie A អាចនឹងចាប់ផ្តើមឡើងវិញនៅចន្លោះថ្ងៃទី២៧ ខែឧសភាដល់ថ្ងៃទី២ ខែមិថុនាដោយមានកាលបរិច្ឆេទបញ្ចប់សម្រាប់រដូវកាលនៅដើមខែសីហាឆ្នាំនេះ

ទោះយ៉ាងណាក៏ដោយមិនទាន់មានការប្រកាសជាផ្លូវការណាមួយស្តីពីលទ្ធភាពនៃពេលវេលាដែលក្របខ័ណ្ឌ Serie A អាចនឹងចាប់ផ្តើមឡើងវិញនោះទេ

ប្រទេសអុីតាលីរហូតមកដល់ពេលនេះមានអ្នកស្លាប់ថ្មីចំនួន២៦០នាក់ដែលជាចំនួនអ្នកស្លាប់ប្រចាំថ្ងៃទាបបំផុតចាប់តាំងពីថ្ងៃទី១៤ ខែមីនា មក ៕ដោយ៖ភារៈ


ចែករំលែក៖