ខេត្តស្វាយរៀង៖ អាជ្ញាធរខេត្តនិងសមត្ថកិច្ចដែលពាក់ពន្ធ័ជាច្រើនបានចុះមកផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលមកលេងឆ្នេរអាងទន្លេរវ៉ៃគោនិងហាមមិនអោយប្រមូលផ្ដុំពិសារគ្រឿងស្រវឹងដើម្បីចូលរួមការពារទប់ស្កាត់អំពីជំងឺកូវិដ១៩។
ការចុះមកផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋនេះ ធ្វើឡើងនៅរសៀលថ្ងៃថ្ងៃច័ន្ទ៦កើត ខែពិសាខ ឆ្នាំជូន ទោស័កព.ស២៥៦៣ ត្រូវនៅ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅឆ្នេរអាងទន្លេរវ៉ៃគោ ស្ថិតនៅភូមិធ្លក សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ដោយមានលោក ចិន សាធាន នាយករដ្ឋបាល សាលាខេត្តស្វាយរៀង លោក ណុប ចំរើន អភិបាលនៃគណៈអភិបាលក្រុងស្វាយរៀង ប្រធានមន្ទីរទេសចរណ៍ខេត្ត លោកអធិការនិងក្រុមការងារក្រុង ជាច្រើនរូបផងដែរ។
ក្នុងនោះលោកនាយករដ្ឋបាលសាលាខេត្តស្វាយរៀងផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលមកលេងឆ្នេរអាងទន្លេរវ៉ៃគោ នៅភូមិធ្លក សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង អោយចេះការពារទប់ស្កាត់អំពីជំងឺកូវិដ១៩ (អោយលាងដៃនិងអាកុល ពាក់ម៉ាស់ និងមិនអោយប្រមូលផ្ដុំពិសារគ្រឿងស្រវឹង)។
រដ្ឋបាលក្រុងស្វាយរៀង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមអនុវត្ត តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលស្ដីការទប់ស្កាត់ការពារពីជំងឺកូវិដ១៩ ទាំងអស់គ្នា ។
សូមបញ្ជាក់ថាក្រសួងសុខាភិបាលប្រកាសថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះថា អ្នកជំងឹកូវីដចំនួន២នាក់ទៀត បានជាសះស្បើយ សរុបអ្នកជាសះស្បើយកើនដល់១១៩នាក់ នៅសល់តែ៣នាក់ទៀតប៉ុណ្ណោះនិង មិនមានករណីឆ្លងថ្មីទេ។យឹម សុថាន