ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញគ្រាប់កាំភ្លើងមិនទាន់ផ្ទុះយកមកគប់លេងផ្ទុះស្លាប់ម្នាក់និងរងរបួសធ្ងន់ ស្រាល៣នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖មនុស្សប្រុសស្រី៤នាក់ក្នុងនោះ ម្នាក់បានបាត់បង់ជីវិតនិង៣នាក់ទៀតរងរបួសធ្ងន់ ស្រាល ខណៈនាំគ្នាទៅបេះផ្លែព្រីងទុំហើយបានប្រទះឃើញគ្រាប់កាំភ្លើងផ្លោងមិនទាន់ផ្ទុះ(ប្រភេទបេ៤០)នាំគ្នារើសមកគប់លេងបណ្ដាលឲ្យផ្ទុះនៅវេលាម៉ោង១១ព្រឹកថ្ងៃទី២៧ខែមេសាឆ្នាំ២០២០ នៅចំណុចលូធំខាងជើងកែងផ្លូវវិស្វកម្ម ប្រហែល២.០០០ម៉ែត្រ ស្ថិតក្នុងភូមិ  កណ្តាល ឃុំសឹង្ហស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។ 

 មន្ត្រីនគរបាល ស្រុកអូរជ្រៅបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះទាំង៤នាក់ បាននាំគ្នាដើរទៅបេះព្រីងទុំនៅព្រៃក្រោយភូមិ។ នៅពេលនោះមានម្នាក់ឈ្មោះ ឈ្មោះ សុខ បញ្ញាបានប្រទះឃើញគ្រាប់កាំភ្លើងផ្លោង១គ្រាប់ប្រភេទបេ៤០ដែលបន្សល់ទុកក្នុងសម័យសង្រ្គាមនៅលើនឹងដំបូកក្បែរនោះក៏រើសយកមកគប់លេងបណ្តាលឲ្យផ្ទុះតែម្តង។ 

 មន្ត្រីនគរបាលដដែលបានបញ្ជាក់ថាជនរងគ្រោះទាំង៤នាក់ ដែលស្លាប់និងរបួសមានឈ្មោះ១/ ជា សរ ភេទស្រីអាយុ២៥ឆ្នាំ នៅភូមិកំពង់ក្តី ឃុំគោកធ្លកលើស្រុកជីក្រែង ខេត្តសៀមរាប (ស្លាប់),២/-២_ឈ្មោះ សុខ បញ្ញាភេទប្រុសអាយុ១២ឆ្នាំ នៅភូមិកំពង់ក្តី ឃុំគោកធ្លកលើ.ស្រុកជីក្រែងខេត្តសៀមរាបជា អ្នកគប់គ្រាប់(របួសធ្ងន់),៣_ឈ្មោះ គា សំណាងភេទប្រុសអាយុ២ឆ្នាំ.នៅភូមិកំពង់ក្តី.ឃុំគោកធ្លកលើ.ស្រុកជីក្រែងខេត្តសៀមរាប(របួសស្រាល),៤/-១.ឈ្មោះ ជា ស្រីមួយ ភេទស្រីអាយុ៣៤ឆ្នាំ នៅភូមិកំពង់ក្តី.ឃុំគោកធ្លកលើ.ស្រុកជីក្រែងខេត្តសៀមរាបរបួសស្រាល)។ជនរងគ្រោះទាំង៤នាក់ ជាកម្មករមកមកស្នាក់នៅស៊ីឈ្នួលដកដំឡូងនៅលានដំឡូងចិន ស្ថិតក្នុងភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។ចំពោះជនរងគ្រោះដែលស្លាប់ សមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកអ្នករងរបួស ត្រូវបាបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពឃុំសឹង្ហដើម្បីសង្គ្រោះអាយុជីវិត៕

ដោយ÷ វណ្ណា


ចែករំលែក៖