ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានជូនដំណឹងមកថា៖ រដ្ឋាភិបាលជប៉ុនសម្រេចបន្តការរឹតត្បិតមិនអនុញ្ញាតឱ្យជនបរទេសមកពីប្រទេសមួយចំនួនចូលប្រទេសជប៉ុន ។
ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ រដ្ឋាភិបាលជប៉ុនសម្រេចបន្តការរឹតត្បឹត មិនអនុញ្ញាតអោយជនបរទេសពីប្រទេសមួយចំនួន រួមទាំងកម្ពុជា ដែលបានទទួលទិដ្ឋាការចេញត្រឹមថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ចូលប្រទេសជប៉ុនឡើយ។
ទន្ទឹមនេះ អ្នកដំណើរទាំងអស់ដែលបានចូលប្រទេសជប៉ុន (និងកម្មសិក្សាការីខ្មែរ ដែលបានទៅប្រទេសកម្ពុជាមួយរយៈ)នឹងត្រូវស្នាក់នៅទីកន្លែងកំណត់ដោយប្រធានស្ថានីយ៍ចត្តា ឡីស័ក រយៈពេល១៤ថ្ងៃ ហើយជៀសវាងការប្រើមធ្យោបាយធ្វើដំណើរសាធារណៈ រួមមាន យន្តហោះ រថភ្លើង រថយន្តក្រុង និងតាក់សុី។
សូមអានសេចក្តីដំណឹងលម្អិតដូចខាងក្រោម៖