ខេត្តបន្ទាយមានជ័យ : ពលករខ្មែរប្រុសស្រីចំនួន ៤៦នាក់ត្រូវបានយោធាឈុតខ្មៅថៃ នៅប៉ុស្តិ៍៤ ត្រៀមចាត់បញ្ជូនមកកម្ពុជាវិញ គ្រាដែលពួកគេ ចាញ់បោកមេខ្យល់ នាំចូលក្នុងទឹកដីថៃស្វែងរកការងារធ្វើ ដោយលួចឆ្លងតាមច្រករបៀងចំណុចកែងអូរល្វាជាប់ប្រទល់ស្រុកសំពៅលូនគេប្រទះឃើញនៅវេលាម៉ោងនៅថ្ងៃទី២៩ ខែមេសាឆ្នាំ២០២០ ម៉ោង៥ព្រឹកច្រករបៀង ស្ថិតក្នុង ភូមិបឹងបេង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
តាមការឲ្យដឹងពីពលករខ្មែរទាំង៤៦នាក់ថាពួកគាត់បានបង់លុយឲ្យមេខ្យល់ក្នុង១នាក់២.៥០០បាទជាថ្លៃឈ្នួលនាំចូលទៅបាងកកប្រទេសថៃរកការងារធ្វើស្របពេលដែលប្រទេសថៃកំពុងធ្វើការរឹតបណ្តឹងយ៉ាងខ្លាំងធ្វើការទប់ស្កាត់ជម្ងឺមេរោគកូវីដ១៩ដែលកំពុងឆ្លងពីមនុស្សម្នាក់មទៅមនុស្សម្នាក់យ៉ាងតន់ហន់នៅលើពិភពលោក។
ពលករទាំងអស់បានបញ្ជាក់ឲ្យដឹងទៀតថាមេខ្យល់ក្រោយពីប្រមូលលុយបានហើយក៏រត់គេចបាត់ទុកពលករខ្មែរវង្វេងនៅក្នុងព្រៃដាច់បាយទឹកក្នុងទឹកដីថៃ។
រហូតដល់ម៉ោងនេះពលករទាំង៤៦នាក់ត្រូវបានទាហានឈុតខ្មៅថៃឃាត់ខ្លួនហើយបានរៀបចំឯកសារបញ្ជូនឲ្យអាជ្ញាធរខ្មែរដើម្បីយកមកប្រទេសកម្ពុជាវិញ។
សមត្ថកិចខ្មែរសង្ឃឹមថាបងប្អូនពលករខ្មែរទាំងអស់សមត្ថកិច្ចថៃបញ្ជូនមកស្រុកខ្មែរវិញដោយសុវត្តិភាពហើយឈប់ចាញ់បោកមេខ្យល់បន្តទៀតព្រោះថាសព្វនេះប្រទេសថៃកំពុងតែមានការរឹតបន្តឹងនៅការរីករាលដាលនៅមេរោគកូវីដ១៩យ៉ាងខ្លាំងរាល់ថៃមិនទាន់ឲ្យដំណើរការឡើងវិញឡើយ សួមបងប្អូនពលរដ្ឋកុំបន្តចាញ់បោកមេខ្យល់៕នីម វណ្ណា