ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកបង់សំណាញ់កូនស្រី២នាក់បងប្អូនបង្កើតចុះងូតទឹកបណ្ដាលឲ្យលង់ទឹក

ចែករំលែក៖

ភ្នំពេញ៖ក្មេងស្រីម្នាក់បានលង់លិចបាត់ទៅក្នុងទឹកចំណែកម្នាក់ទៀតត្រូវបានស្រង់ឡើងគោករួចនាំទៅសង្រ្គោះបន្ទាន់ខណៈដែលពួកនាងទាំង២នាក់បងប្អូនបង្កើតទៅតាមឪពុកបង់សំណាញ់នៅរណ្ដៅដីមួយកន្លែង ហើយពេលឪពុកកំពុងជាប់រវល់បង់សំណាញ់ពួកនាងបានចុះងូតទឹកលេងក៏លង់ទឹកទាំង២នាក់។ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅជិតទីលានបញ្ចុះសពវត្តតាភេម ភូមិទួលតាឡាត់ សង្កាត់កំបូល ខណ្ឌកំបូល ។

ក្មេងស្រីដែលវាត់ខ្លួនក្នុងទឹកមានឈ្មោះសាន ជូឡាយ អាយុ១៣ឆ្នាំ ចំណែកនាងប្អូន ដែលត្រូវឪពុកស្រង់បានរួចផុតពីការស្លាប់នោះ ឈ្មោះសាន ជូឡែន អាយុ១០ឆ្នាំមានម្ដាយឈ្មោះពុំ សុខឌី អាយុ៣៨ឆ្នាំមុខរបរកម្មការិនីនិងឪពុកឈ្មោះ ពៅ គឹមសានអាយុ៤០ឆ្នាំជាជនពិការជើងមានមុខរបរជាគ្រូបង្រៀននៅសាលាបឋមសិក្សាអូរដឹម ស្ន្នាក់នៅផ្ទះជួលភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។មានទីលំនៅក្នុងភូមិអូរតាញៀ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំង។

ស្រ្តីជាម្ដាយបាននិយាយថា នៅមុនពេលកើតហេតុប្ដីគាត់ទៅបង់សំណាញ់ ហើយបាននាំកូនស្រីទាំង២នាក់ទៅជាមួយដែរ ចំណែកគាត់មិនបានៅទព្រោះជាប់រវល់ទៅធ្វើការរោងចក្រ។ខណៈពេលឪពុកកំពុងជាប់រវល់បង់សំណាញ់មិនបានមើលកូនស្រីទាំង២នាក់បាននាំគ្នាចុះងូតទឹកលេង ខណៈនោះក៏បណ្ដាលឲ្យរអិលចូលទៅក្នុងផុតជើងផុតដៃលង់ទាំង២នាក់តែម្ដង ប៉ុន្តែត្រូវបានឪពុករត់ទៅជួយស្រង់នាងប្អូនបានទាន់ពេល ចំណែកកូនស្រីបងក៏បានលង់លិចបាត់ទៅក្នុងទឹក។បន្ទាប់មកប្ដីគាត់រួមជាមួយអ្នកភូមិរាវរកដែរតែមិនឃើញសោះ រហូតដល់វេលាម៉ោង៥ល្ងាចថ្ងៃដដែលមានខាងកម្លាំងយោធាអង្គភាពទ័ពពិសេសឆ័ត្រយោង៩១១ បានទៅជួយរាវទៀតតែនៅតែអត់ឃើញឡើយ។

អ្នកភូមិបាននិយាយថា រណ្ដៅដីនោះជ្រៅណាស់ជន្រៅ៤ប្រម៉ោយអេស្ការវ៉ាទ័រ និងមានច្រាំងចោតខ្លាំងថែមទៀតផង ហើយហាក់ដូចជាមានជើងកប ព្រោះកាលពីឆ្នាំ២០១៩មានក្មេងលង់ស្លាប់ម្នាក់ដែរលុះដល់ឥឡូវស្រាប់តែលង់ស្លាប់ម្នាក់ទៀងបែបនេះ។ រហូតមកដល់វេលាម៉ោង៦ល្ងាចខែដដែលទេីបរកសពឃេីញ​ ៕ដោយ៖សុខាសែនជ័យ​


ចែករំលែក៖