ព័ត៌មានទាន់ហេតុការណ៍៖

ស៊ុំ សុម៉ាលី លែងលះប្តី ក្រោយវិលរួមរស់ជាមួយគ្នាមួយរយៈ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រី អ្នកនាង ស៊ុំ សុម៉ាលី បានសម្រេចចិត្តផ្តិតមេដៃលែងលះស្វាមីជាផ្លូវការហើយក្រោយពីផ្សះផ្សារនិងរួមរស់ជាមួយគ្នាវិញបានជាង៤ខែនោះ។

គេចាំបានថាកាលពីអំឡុងខែតុលាឆ្នាំ២០១៩ តារាសម្តែង ស៊ុំ សុម៉ាលី បានទម្លាយរឿងស្នេហាប្រេះឆាព្រោះតែស្វាមីលួចលាក់មានស្រីខាងក្រៅនោះ។ ទោះជាយ៉ាងណាក្រោយពីមានការផ្សះផ្សារ និងមានមនោសញ្ចេតនា មិនចង់ឲ្យកូនស្រីកំព្រានោះបានធ្វើឲ្យនាងសម្រេចចិត្តរួមរស់ជាមួយស្វាមីឡើងវិញ។ ស្រាប់តែធ្វើឲ្យគេភ្ញាក់ផ្អើលជាថ្មីតារាស្រីរូបនេះបានទម្លាយស្នាមេដៃទើបនឹងផ្តិចលែងលះជាមួយគ្នារួច។ បង្ហាញស្នាមមេដៃ អមដោយសារដែលបញ្ជាក់ថានាងនិងស្វាមីបានបែកគ្នាជាផ្លូវការក្រោមការដឹងលឺពីប្រព័ន្ធតុលាការ។

ក្រោយប្រកាសបែកបាក់ស្វាមីភ្លាម ស៊ុំ សុម៉ាលី បាន ប្រកាសចូលសិល្បៈភ្លាមៗនាងចាប់បានឱកាសថតភាពភាពយន្តមួយចំនួនក្នុងដៃរួចជាស្រេចដែលនឹងលេចរូបរាងនៅពេលខាងមុខ។ ក្រោយរីកមុខស្រស់ស្រាយជាងមុនតារាស្រីរូបនេះបង្ហើបថាអតីតស្វាមីបានសុំរួមរស់ជួបជុំគ្រួសារវិញហើយ ហើយនាងក៏កំពុងពិចារណារឿងនេះផងដែរ។តារាស្រីកូនមួយ ស៊ុំ សុម៉ាលី បានថែសម្រស់យ៉ាងស្រស់ស្អាតក្រមុំសុំខ្មាស ពិសេសក្រោយពេលប្រកាសវិលរកការសម្តែងជាថ្មី។គេចាំថាក្រោយរៀបការនិងមានកូនស្រីម្នាក់នាងមានការងារសិល្បៈតិចតួចបំផុតព្រោះត្រូវចំណាយពេលវេលាមើលថែកូន ជួយលក់ដូរស្វាមី និងលក់ទំនិញតាមOnline ខ្លះៗផងដែរ។

គួរបញ្ជាក់ដែរថាតារាសម្តែងស្រីស្រស់សោភានាង ស៊ុំ សុម៉ាលីបានសម្រេចទទួលយកស្នេហ៍ និងបានរៀបការជាផ្លូវការជាមួយនឹងបុរសរូបសង្ហាក្រៅសិល្បៈឈ្មោះ មាស ទី ជាអ្នករកស៊ីលក់មីឆាល្បីឈ្មោះម្នាក់នៅម្តុំផ្សារអូរឫស្សីកាលពីអំឡុងចុងឆ្នាំ២០១៤មកម្ល៉េះ។ក្រោយរៀបការនាងបានសម្រេចចិត្តផ្អាកស្ទើតែទាំងស្រុងនូវការងារសិល្បៈដោយសម្រេចចិត្តបង្កើតមុខរបរជាមួយប្តីនៅតំបន់លក់មីឆាដ៏ល្បីល្បាញនៅជិតអតីតរោងកុនអង្គរ។ ទោះជាអាជីវកម្មរីកចម្រើនក្តីប៉ុន្តែស្នេហានាងទើបបានជួបនឹងរឿងរ៉ាវរកាំរកូសនេះដែលនាងដាច់ចិត្តទម្លាយ៕ ដោយ ៖វឌ្ឍនា


ចែករំលែក៖