ព័ត៌មានទាន់ហេតុការណ៍៖

កាត់ស្មៅក្នុងចម្ការជាន់គ្រាប់មីនផ្ទុះបែកប្រអប់ជើងម្ខាង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ គ្រាប់យុទ្ធភ័ណមុនទាន់ផ្ទុះដែលជាកាកសំណល់សង្រ្គាម នៅប្រទេសកម្ពុជាយូរឆ្នាំមកហើយនោះបានផ្ទុះឡើងកក្រើកដីបណ្ដាលឲ្យបែកប្រអប់ជើងប្រជាកសិករម្នាក់របួសធ្ងន់ធ្ងរ នៅគ្រាដែលគាត់កំពុងប្រើប្រាស់ម៉ាសុីនកាត់ស្មៅក្នុងចម្ការ ។

ហេតុការណ៍គ្រោះថ្នាក់ជាន់គ្រាប់មីនផ្ទុះខាងលើ បានកើតឡើងកាលពីវេលាម៉ោង២ និង២០នាទី រសៀលថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំជូត ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ក្នុងចម្ការត្រង់ចំណុចអូរកងឈ្លប ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីមន្រ្តីនគរបាលស្រុកវាលវែងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កុង ប៊ុនធី ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ បានរងរបួសបែកប្រអប់ជើងខាងស្ដាំ(ធ្ងន់) ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យអង្អែកខេត្តពោធិ៍សាត់។ មូលហេតុ៖ ជាន់ផ្ទុះនៅគ្រាកំពុងប្រើប្រាសម៉ាសុីនកាត់ស្មៅក្នុងចំការ ។

ប្រភពព័ត៌មានដដែលបញ្ជាក់បន្ថែមបន្តទៀតថា គ្រាប់មីនដែលបានផ្ទុះបណ្ដាលឲ្យរងរបួសប្រជាកសិករខាងលើ ជាកាកសំណល់សង្រ្គាមដ៍រុាំរ៉ៃនៅកម្ពុជា យូរឆ្នាំមកហើយពុំមែនជាគ្រាប់ថ្មីនោះឡើយ។ជាក់ស្ដែងនៅព្រំដែនកម្ពុជា.ថៃ(តំបន់កើតហេតុ)តែម្ដងឧស្សាហ៍កើតមានឡើងជារឿយៗ ជាពិសេសឲ្យតែដីជ្រាយច្រើនកើតមានគ្រោះថ្នាក់ដល់ប្រជាកសិករធ្វើស្រែចម្ការខណ:ដើរជាន់ ឬ បើកត្រាក់ទ័រកិនពីលើ៕ ដោយ÷បុឹម ពិន


ចែករំលែក៖