ភ្នំពេញ ៖ ស្ត្រីកម្មការិនីរោងចក្រម្នាក់ទេីបនិងទិញម៉ូតូថ្មីហេីយបានទុកដាក់យ៉ាងត្រឹមត្រូវនៅក្នុងផ្ទះរួចសម្រាន្ដដោយលង់លក់ក្នុងដំណេកមិនដឹងថាចោរគាស់ទ្វារចូលក្នុងផ្ទះលួចយកទៅបាត់អស់លុយកាក់ ទូរស័ព្ទ។ លុះព្រឹកឡេីងទេីបដឹងថាបាត់ម៉ូតូផ្អេីលឆោឡោឡេីង នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ នៅផ្ទះជួល បុរីញ៉ូថោន ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ ។
ស្ត្រីរងគ្រោះឈ្មោះខឿន សីហា អាយុ២៦ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ជាស្ត្រីម៉េម៉ាយ មានកូនប្រុស១ម្នាក់ ស្នាក់នៅផ្ទះជួល ជាមួយបងប្រុស នៅផ្ទះកើតហេតុ មានស្រុកកំណើត ភូមិត្រពាំងផ្លុង ឃុំព្រៃគ្នេស ស្រុកមេសាង ខេត្តព្រៃវែង ។ សម្ភារៈបាតបង់ បើតាមការរៀបរាប់របស់ជនរងគ្រោះ ម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ស សេរី២០២០ ពាក់ស្លាកលេខ ព្រៃវែង 1R-5306 , លុយចំនួន៣០០ដុល្លា, អត្តសញ្ញាណប័ណ ១សន្លឹក , ទូរស័ព្ទដៃចំនួន២គ្រឿង ។
តាមការរៀបរាប់ពីជនរងគ្រោះ បានឲ្យដឹងថា គាត់រាល់ថ្ងៃស្នាក់នៅជាមួយបងប្រុសបង្កើត រួមទាំងកូនផងដែរ ហើយមុនកើតហេតុ ម៉ូតូ ដាក់នៅក្នុងផ្ទះ ជាមួយរុឺម៉កកង់បី របស់បងផង រួចចូលសម្រាក បាត់ទៅ ស្រាប់តែនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០នេះ ភ្ញាក់ពីដំណេក បាត់ម៉ូតូ សម្ភារៈ លុយកាក់ មើលទ្វារក្រោយ ឃើញចំហរ មានស្នាមគាស់ ដោះកញ្ចក់ ទើបដឹងថា មានជនសង្ស័យធ្វើសកម្មភាពគាស់ទ្វារចូលលួច កាបូបរស់ខ្លួន ឃើញនៅក្រៅផ្ទះ បាត់អស់សម្ភារៈ ។
ក្រោយពីដឹងថា ចោរចូលលួចម៉ូតូ លុយកាក់ ទ្រព្យសម្បត្តិ ដឹកដៃកូនរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោចៅទី៣ ឲ្យជួយស្រាវជ្រាវមុខសញ្ញាលួចខាងលើ ៕ដោយ៖សុខាសែនជ័យ