ព័ត៌មានទាន់ហេតុការណ៍៖

រឿង Man Utd ទិញ​ Bruno ត្រូវបាន FIFA បើក​ការ​ស៊ើបអង្កេត​

ចែករំលែក៖

ស្ថាប័ន​បាល់ទាត់​ពិភពលោក (FIFA) បាន​បើក​ការ​ស៊ើបអង្កេត​លើ​ការ​ផ្ទេរ​ខ្សែ​បម្រើ​ Bruno Fernandes ពី​ក្លិSporting CP ទៅ​កាន់ក្លិបបិសាចក្រហម Manchester United ក្រោយ​មាន​ការ​ប្ដឹង​ផ្ដល់​ពី​ក្លិប​អុីតាលី Sampdoria

FIFA បានប្រកាស​ថា Sampdoria បាន​ដាក់​ពាក្យ​បណ្ដឹង​ទល់​នឹង​ក្លិប​ Sporting កាល​ពី​ថ្ងៃ​ទី៣ ខែ​មេសា ឆ្នាំ២០២០​ ដោយសារ​តែ​ក្លិប​ព័រទុយហ្គាល់​នេះ ល្មើស​នឹង​កិច្ច​សន្យា​ពាក់ព័ន្ធ​នឹង​ភាគ​រយ​នៃ​ប្រាក់​ទទួល​បាន​ពី​ការ​លក់​កីឡាករ។

​ក្លិប​អុីតាលី Sampdoria បាន​អះអាង​ថា នៅ​ពេល​ Bruno ត្រូវ​បាន Sporting ទិញ​ក្នុង​តម្លៃ​ជាង ១០លាន​ដុល្លារ កាល​ពី​ឆ្នាំ២០១៧​កន្លង​ទៅ ក្នុង​កុងត្រា​នោះ​ក៏​បាន​បញ្ជាក់​​ថា ពេល​ Sporting លក់​ Bruno ទៅ​ណា​ក៏​ដោយ លុយ​ដែល​បាន​ពី​លក់​នោះ ត្រូវ​ចែក​ឲ្យ Sampdoria ចំនួន ១០ភាគរយ

អំឡុង​ឆ្នាំ២០១៦ និង​ឆ្នាំ២០១៧ ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ Bruno Fernandes ធ្លាប់​លេង​នៅក្លិប Sampdoria ក្រោយ​មក​ផ្ទេរ​ទៅ​កាន់​ក្លិប Sporting CP រហូត​ដល់ដើមឆ្នាំ២០២០ក្លិបបិសាចក្រហមManchester Unitedបានទិញរូបគេពីក្លិប Sporting Cដោយ៖ភារៈ


ចែករំលែក៖