ព័ត៌មានទាន់ហេតុការណ៍៖

គ្រូពេទ្យនគរបាលចុះមកបាញ់ថ្នាំការពារជំងឺកូដវីដ-១៩នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញ : យោងតាមសេចក្ដីប្រកាសរបស់ក្រសួងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់កុំភ្លេចខ្លួននិងការរក្សាអនាម័យនាព្រឹកថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ ២០២០ ក្រុមពេទ្យការិយាល័យសុខាភិបាលនៃស្នងការនគរបាលរាជធានីភ្នំពេញបានយកឧបករណ៍ម៉ាសុីនបាញ់សម្លាប់មេរោគកូដវីដ១៩នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ។

នគរបាលការិយាល័យផ្នែកសុខាភិបាលស្នងការរាជធានីភ្នំពេញបានអោយដឹងថាកម្លាំងបែងចែកជា២ក្រុមដើម្បីចូលរួមនិងយុទ្ឋនាការប្រយុទ្ឋប្រឆាំងជំងឺ កូវីដ ១៩ដោយមានការបញ្ជាផ្ទាល់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញយកឧបករណ៍ម៉ាសុីនិងទឹកថ្នាំលាយនិងទឹកតាមស្ដង់ដាការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីគោលបំណងទប់ស្កាត់ការពារជំងឺកូដវីដ១៩ដែលជាជំងឺឆ្លងកាចសាហាវ ។

លោក​វរសេនីយ៍ឯក​ ស៊ាន​ សារ៉ា​វុឌ្ឍ​​ នាយ​ការិយាល័យ​សុខាភិបាល​​បានបញ្ជាក់ថាការបាញ់ថ្នាំនៅក្នុងអធិការដ្ឋានខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញនិងតាមការិយាល័យចំណុះស្នងការដើម្បីការពារសម្លាប់​មេរោគ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​ និង​មេរោគ​ផ្សេង​ៗក្នុងនោះក៏បានអំពាវនាវអោយកម្លាំងនគរបាលក៏ត្រូវតែថែរក្សាអនាម័យមុននិងក្រោយហូបចំនីអាហារត្រូវលាងដៃនិងសាប៊ូនិងអាកុលជៀសវាងប៉ះពាល់ដល់សុខភាពផងដែរហើយត្រូវតែឧស្សាហ៍លាងសម្អាតធ្វើអនាម័យក្នុងខណ្ឌអោយបានញឹកញ្ញាប់ផង ៕ស រស្មី


ចែករំលែក៖