កាសែតអង់គ្លេស The Mirror បានសរសេរថា ក្លិបកំពូលទាំង២របស់លីកអេស្បាញ បានទទួលការអនុញ្ញាតពីអជ្ញាធរប្រទេសនេះក្នុងការចាប់ផ្តើមត្រឡប់ ចូលហ្វឹកហាត់វិញ ដើម្បីត្រៀមខ្លួន ក្នុងការដំណើរការប្រកួតបញ្ចប់រដូវ កាល២០១៩-២០២០ដែលនៅសេសសល់ក្នុងខែមិថុនាខាងមុខ។
ក្លិបBarcelona និង Real Madrid ជាក្លិបដែលស្ថិត នៅកំពូល តារាងហើយតាមការបញ្ជាក់របស់អាជ្ញាធរអេស្ប៉ាញថា ក្លិបទាំងពីរនេះអាចត្រឡប់ ទៅធ្វើការហ្វឹកហាត់របស់ខ្លួនវិញ បានមុនគេដោយសារ តែពួកគេបានធ្វើលិខិតធានា ដល់សុវត្ថិភាពទាំងកីឡាករ និងបុគ្គលិកទាំងអស់របស់ខ្លួនចំពោះបញ្ហាកូវីដ១៩។ ការផ្អាករដូវកាលនេះធ្វើឡើងតាំងតែពីខែមីនា ឆ្នាំ២០២០មកម្ល៉េះដោយសារតែវីរុសកូរ៉ូណា ឬ កូវីដ១៩។
លោក Javier Tebas ប្រធានលីកកំពូល អេស្បាញ La Liga បានលើកឡើងថា ការវិលត្រឡប់មកប្រកួតធម្មតាវិញ អាចធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសអេស្ប៉ាញចាប់ផ្តើមល្អ ប្រសើរឡើងវិញជាមិនខាន ក្រោយការបាត់បង់ជីវិតមនុស្សជាង២៥០០០នាក់៕ដោយ៖ភារៈ