ខេត្តស្វាយរៀង៖ស្ត្រីម្នាក់ត្រូវបានក្រុមជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿង គំរាមសម្លុតយកម៉ូតូហុងដាសេ១២៥មួយគ្រឿង បានសម្រេចរួចជិះគេចខ្លួនបាត់ស្រមោលបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋាន។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលា ម៉ោង២និង៣០នាទី រសៀលថ្ងៃ ទី៦ខែឧសភាឆ្នាំ ២០២០ស្ថិតនៅចំណុចខាង លិចវត្តកោះដូនសយចំងាយប្រហែល១១០០ម៉ែត្រ ក្នុងភូមិសំឡីខាងជើង ឃ៉ំសំឡី ស្រុកកំពង់រោទិ៍។
បើតាមសមត្ថកិច្ចនគរបាលស្រុក បានអោយដឹងនៅព្រឹកថ្ងៃទី៧ខែឧសភាឆ្នាំ២០២០ថាម្ចាស់ម៉ូតូរងគ្រោះមានឈ្មោះយ៉ាន មាសស្នេហ៏ភេទស្រី អាយុ២៣ឆ្នាំ មុខរបរកសិករមានទីលំនៅក្នុងភូមិឃ៉ំកើតហេតុខាងលើ។
ចំពោះម៉ូតូដែលបាត់បង់ម៉ាកហុងដាសេ១២៥ពណ៏ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខស្វាយរៀង១O ៧៧៣៥។
យោងតាមម្ចាស់ម៉ូតូ បានប្រាប់សមត្ថកិច្ចថាមុនកើតហេតុនាងបានជិះម៉ូតូហុងដាសេ១២៥ពណ៏ខ្មៅស៊េរីឆ្នាំ២០២០មួយគ្រឿងគោលបំណង ទៅយកឪពុកដែលចាប់ត្រីនៅក្នុងបឹងកោះដូនសយតែម្នាក់ឯងខណះនោះស្រាប់ តែមានជនសង្ស័យ២នាក់មិនស្គាល់ឈ្មោះ បានជិះម៉ូតូមួយគ្រឿងមកឈប់ក្បែហើយក៏បានធ្វើសកម្មភាពគំរាមសម្លុត និងរកវាយនាងធ្វើអោយមានការភិតភ័យយ៉ាងខ្លាំងទើបជនសង្ស័យដណ្ដើមយកម៉ូតូជិះគេចទៅទិសខាងកើតទើបនាងស្រែកថាចោរៗ បង្កការភ្ញាក់ផ្អើលនិងរាយការណ៏មកសមត្ថកិច្ចតែម្ដង។
សូមបញ្ជាក់ថា វត្តកោះដូនសយស្ថិតនៅក្នុងឃ៉ំច្រេសស្រុកចន្ទ្រាកន្លែងកើតហេតុមានព្រំប្រទល់ជាមួយស្រុកកំពង់រោទ៏ ។បច្ចុប្បន្នសមត្ថកិច្ច ធ្វើកំណត់ហេតុនិងសាកសួរជនរងគ្រោះដើម្បីស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យមកចាត់បន្តតាមច្បាប់៕
ដោយ៖យឹម សុថាន