ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល​២ថ្ងៃ​ បងប្អូនអ្នកម៉ូតូកង់បី​ និងម៉ូតូធំ​សម្រុកទៅដាក់ពាក្យប្រឡងយក បណ្ណ័បេីកបរជាង២៥០០នាក់​

ចែករំលែក៖

ភ្នំពេញ​៖​  លោក ឡូវ នីកូវឌ្ឍនា ប្រធានអង្គភាពផ្តល់បណ្ណ័បើកបរ និងសុវត្ថិភាពចរាចរណ៏ផ្លូវគោក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី០៧ ឧសភា ឆ្នាំ២០២០នេះថា ក្នុងរយៈ ពេល២ថ្ងៃ​ គឺថ្ងៃចន្ទ​ និង​ថ្ងៃអង្គារ​កន្លងមកនេះ ប្រជាពលរដ្ឋ ដែល​ជាអ្នករត់​ម៉ូតូ​កង់​បី​ឬតុតុ​ និង​ម៉ូតូ​ធំបាននាំគ្នាសម្រុកទៅដាក់ពាក្យ​ និង​ប្រឡង​យក​ប័ណ្ណ​បើកបរ​ នៅ​អង្គភាពផ្តល់បណ្ណ័បេីកបរប្រមាណជាង២៥០០នាក់​ ប៉ុន្តែការរៀបចំប្រឡងបន្ទប់អាចទទួលបានតែពី១៦០ទៅ១៨០នាក់ប៉ុណ្ណោះ​ ។ លោក​បន្ត​ថា​ ជាក់​ស្ដែង​ រយៈពេល​២ថ្ងៃ​ក្រុមអ្នកម៉ូតូកង់បី​ និងម៉ូតូធំ​ បាន​ប្រឡងយកបណ្ណ័បេីកបរ​ចំនួន២៨០នាក់​ ប្រឡង​ជាប់​១២៤នាក់​ និង​ប្រឡង​ធ្លាក់​ចំនួន១៥៦នាក់​ ។ 

  លោក ឡូវ នីកូវឌ្ឍនា​ បាន​អោយ​ដឹង​ទៀត​ថា​ ទោះ​បី​ចំនួនអ្នកដាក់ពាក្យប្រឡង​ មានចំនួនច្រេីន​ និង​ការប្រឡងជាក់ស្តែងមានកំណត់ក្តី​ ប៉ុន្តែក្រុម ការងារនៅតែបន្តទទួលពាក្យ​ ដេីម្បីរៀបចំការប្រឡងទៅតាមលេខរៀងជាបន្តបន្ទាប់រហូតដល់អស់​ ។ ​ សម្រាប់​លក្ខខណ្ឌ​ ក្នុងការប្រឡង​ បេក្ខជន​ ត្រូវមាន​ អត្តសញ្ញាណ​បណ្ណ័​ជនជាតិ​ខ្មែរ​ លិខិត​បញ្ជាក់​កាយ​សម្បទា​ឬសុខភាព​មួយ​សន្លឹក​ រូបថត​ សខ្មៅ៤x៦ចំនួន៤សន្លឹក​ និង​ត្រូវ​បង់តម្លៃចំនួន៤១០០០រៀលគឺបង់តាមរយ: ប្រពន្ធ័វីង​ ។ 

  ​ លោក ឡូវ នីកូវឌ្ឍនា​ បាន​បញ្ជាក់​ថា​  ចំពោះ​ការប្រឡងយកបណ្ណ័បេីកបរ​ គឺធ្វេីនៅ​អង្គភាព​ ផ្តល់​បណ្ណ័​បេីកបរនៃមន្ទីរ​ សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានីភ្នំពេញ​ ប៉ុន្តសម្រាប់ការពន្យា បណ្ណដែលអស់សុពលភាព គឺមានធ្វេី នៅផ្សារទំនើបAEON MALLទី១ និងនៅផ្សារទំនើបAEON MALLទី២ តែការប្រឡង​ គឺមានតែនៅ​នៅ​អង្គភាព​ ផ្តល់​បណ្ណ័​បេីកបរនោះទេ​ ។ 

  លោក ឡូវ នីកូវឌ្ឍនា ប្រធានអង្គភាពផ្តល់បណ្ណ័បើកបរ និងសុវត្ថិភាពចរាចរ ណ៏ផ្លូវគោក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាន​អំពាវនាវ​ ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​សូមទៅធ្វេីជាមួយមន្ត្រីនៅទីនោះផ្ទាល់​ដែលមានតារាងតម្លៃត្រឹមត្រូវ​ និង​ច្បាស់ លាស់​ ចៀស​វាង​មានអ្នករត់ការដែលតម្លេីងតម្លៃ​ កេងចំណេញ​ ដែលបង្កអោយប្រជាពលរដ្ឋមានការថ្នាំងថ្នាក់នោះឡើយ ៕ដោយ៖ សំរិត


ចែករំលែក៖